កូរ៉េខាងជើង នឹងវាយប្រហារនុយក្លេអ៊ែរ ទៅលើអាមេរិក ប្រសិនបើរឿងមួយនេះកើតឡើង

  • 2017-07-26 02:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • កូរ៉េខាងជើង គំរាមកំហែង​វាយប្រហារ​នុយក្លេអ៊ែរ​ទៅ​លើ បេះដូង​នៃ​សហរដ្ឋអាមេរិក
  • ការ​គំរាមកំហែង​នេះ ឆ្លើយតប​ទៅ​នឹង​យោបល់​របស់​នាយក CIA
  • កូរ៉េខាងជើង នឹង​ប្រើប្រាស់​ចលនា​គ្រប់​ប្រភេទ រួម​ទាំង​អាវុធ​នុយក្លេអ៊ែរ

កូរ៉េខាងជើង បាន​គំរាមកំហែង​វាយប្រហារ​នុយក្លេអ៊ែរ​ទៅ​លើ «បេះដូង​នៃ​សហរដ្ឋអាមេរិក» ប្រសិនបើ​ប្រទេស​មហាអំណាច​មួយ​នេះ ប៉ុនប៉ង​កម្ចាត់ លោក គីម ជុងអ៊ុន ចេញពី​តំណែង​មេដឹកនាំ​កំពូល។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ទីភ្នាក់ងារ Korean Central News Agency (KCNA) កាល​ពី​ថ្ងៃ​អង្គារ។

ការ​គំរាមកំហែង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​យោបល់​របស់​នាយក CIA លោក Mike Pompeo ដែល​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​លោក ដូណាល់ ត្រាំ ចាំ​បាច់​ស្វែង​រក​វិធី​ដើម្បី​កម្ចាត់ លោក គីម ជុងអ៊ុន ចេញ​ពី​ការ​អភិវឌ្ឍ​នៃ​នុយក្លេអ៊ែរ។

នាយក CIA លោក Mike Pompeo

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កូរ៉េខាងជើង​ម្នាក់ បាន​និយាយ​ថា «កូរ៉េខាងជើង បាន​ចែង​ដោយ​ស្រប​ច្បាប់​ថា ប្រសិន​បើ​សេចក្ដី​ថ្លៃថ្នូរ​របស់​មេដឹកនាំ​កូរ៉េខាងជើង ត្រូវ​រង​ការ​គំរាមកំហែង យើង​ត្រូវ​តែ​កម្ទេច​ប្រទេស និង​អង្គភាព ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់ ឬ​ប្រយោល​ទាំង​នោះ ដោយ​ប្រើប្រាស់​ចលនា​គ្រប់​ប្រភេទ រួម​ទាំង​អាវុធ​នុយក្លេអ៊ែរ ផង​ដែរ»។

«បើ​សហរដ្ឋអាមេរិក ហ៊ាន​បង្ហាញ​សញ្ញា​នៃ​ការ​ប៉ុនប៉ង​កម្ចាត់​មេដឹកនាំ​កំពូល​របស់​យើង សូម្បីតែ​បន្តិច យើង​នឹង​វាយប្រហារ​ដោយ​គ្មាន​ក្តី​មេត្តា ទៅ​លើ​បេះដូង​នៃ​សហរដ្ឋអាមេរិក ជាមួយ​នឹង​អាវុធ​នុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​របស់​យើង»។ អ្នក​នាំ​ពាក្យ​ខាងលើ​បាន​បន្ថែម​យ៉ាង​ដូច្នេះ៕

ចុចអាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង