អ្នកទេសចរអឺរ៉ុបមកលេងថៃ ធ្លាក់ខ្លួន​សុំទានច្រើនរហូត​អាជ្ញាធរចេញ​វិធានការក្ដៅ

  • 2017-07-25 06:45:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អ្នក​ទេសចរ​អឺរ៉ុប​មក​ទេសចរ បែរ​ក្លាយ​ជា​អ្នក​សុំទាន​
  • អ្នក​ទេសចរ​​ចង់​ចូល​ថៃ​ត្រូវ​ បង្ហាញ​ប្រាក់​តាម​ខ្លួន​យ៉ាង​តិច ៧៤៨​ដុល្លារ

ថៃ​ជា​ប្រទេស​លេចធ្លោ​មួយ​នៅ​អាស៊ាន ដែល​អាច​​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​ជុំវិញ​ពិភព​លោក​ឲ្យ​ចូល​មក​ទស្សនា​យ៉ាង​ច្រើន​កុះ​ករ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​មិន​ថា​​ពី​អាស៊ី ប៉ែក​​អឺរ៉ុប ឬ​អាមេរិក​ទេ។

កន្លែង​​កម្សាន្ត​​ដែល​អាច​ស្រូប​យក​​ភ្ញៀវ​ទេសចរ​បាន​ច្រើន​មាន​ដូច​ជា តំបន់​ប្រវត្តិសាស្ត្រ ឆ្នេរ​សមុទ្រ តំបន់​កែច្នៃ និង​ទីក្រុង​បាង​កក​ ផ្ទាល់​តែ​ម្ដង។ ការ​សម្បូរ​ទីតាំង​កម្សាន្ត​ដ៏​ច្រើន​បែប​​នេះ​ ទើប​អ្នក​ទេសចរ​ដែល​ឈាន​​ជើង​ចូល​ប្រទេស​ថៃ​ហើយ តែង​តែ​ហ៊ាន​ចាយ​ប្រាក់​ច្រើន រហូត​អ្នក​ទេសចរ​ខ្លះ​ធ្លាក់​ខ្លួន​ជា​អ្នក​សុំ​ទាន​​​​ក៏មាន​។

ដោយ​សារ​តែ​អ្នក​ទេសចរ​មក​លេង​បាងកក ​បែរ​ក្លាយ​ជា​អ្នក​សុំ​ទាន ទើប​អាជ្ញាធរ​ចេញ​វិធាន​ការ​មួយ​សម្រាប់​​រឹត​បន្តឹង។ អ្នក​ដំណើរ​ទាំង​នោះ ​ត្រូវ​បាន​គេ​ឃើញ​​កាន់​បដា​ផ្សេង​ៗ​នៅ​តាម​ផ្លូវ​ ឬ​លេង​តន្ត្រី​​តិច​តួច ដើម្បី​សុំ​ប្រាក់​ខ្លះ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កំណើត​វិញ។

ថ្មី​ៗ​នេះ​រដ្ឋាភិបាល​ថៃ បាន​សម្រេច​រឹត​បន្តឹង​​ដល់​អ្នក​ទេសចរ​ដោយ​តម្រូវ​ឲ្យ​អ្នក​ដំណើរ​ត្រូវ​​បង្ហាញ​ប្រាក់​យ៉ាង​តិច​ ២ម៉ឺន​បាត ឬ​ប្រមាណ ៧៤៨​ដុល្លារ ​ទៅ​កាន់​មន្ត្រី​​អន្តោប្រវេសន៍ មុន​ពេល​ចូល​ប្រទេស​ថៃ។

កាល​ប៉ុន្មាន​ថ្ងៃ​មុន ​អ្នក​ដំណើរ​ម្នាក់​កាន់​វីសា​សម្រាប់​ការ​សិក្សា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​នៅ​ព្រលាន​​យន្តហោះ​សុវណ្ណភូមិ បន្ទាប់​ពី​​អាជ្ញាធរ​ឲ្យ​បង្ហាញ​​ទឹក​ប្រាក់​ ហើយ​​គាត់​មាន​តែ​ ២៤០​ដុល្លារ៕

ចុចអាន៖

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី