មិនធម្មតា! គ្រាន់​តែ​ Trailer និងសកម្មភាព​ក្រៅ​ឆាក​រឿង "អ៊ូខុង" អស្ចារ្យ​ដល់ម្លឹង

  • 2017-07-26 02:53:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“អ៊ូខុង” ជា​ភាព​យន្ត​បែប​ប្រយុទ្ធ​រួមផ្សំ​នឹង​យុទ្ធសិល្ប៍​យ៉ាង​អស្ចារ្យ​ប្រចាំ​ឆ្នាំ​ ២០១៧​របស់​ប្រទេស​ចិន​ ដែល​ត្រូវ​បាន​យក​មក​ផលិត​ផ្អែក​តាម​ប្រលោមលោក​ល្បីល្បាញ​កាល​ពី​អតីតកាល។

ទាំង​តួ​អង្គ​ សាច់​រឿង​ ឈុត​ឆាក​ប្រយុទ្ធ​ យុទ្ធសិល្ប៍​ និង​ការ​សម្ដែង​ក្នុង​ផ្ទៃ​រឿង​ទាំង​ស្រុង​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​រំភើបរីករាយ​​ជក់ចិត្ត​ បាន​ទស្សនា​ហើយ​ ពិតជា​ចង់​ទស្សនា​ទៀត ព្រោះ​បាន​បង្ហាញ​នូវ ដំណើរ​ផ្សងព្រេង​របស់​ស្ដេច​ស្វា ស៊ុន អ៊ូខុង ដែល​តស៊ូ​តតាំង​ចំពោះ​ឧបសគ្គ​ទាំង​អស់ មិន​ខ្លាច​មេឃ មិន​ខ្លាច​ដី បង្កើត​ជា​សង្រ្គាម​រញ្ជួយ​ធរណី។

រឿង​ "អ៊ូខុង" ឆ្នាំ​២០១៧​ នេះ​ ជា​ការ​ដឹកនាំ​ដោយ​លោក​ Derek Kwok ចាត់ចែង​ការ​ផលិត​ដោយ​លោក​ Huang Jianxin និង​សម្ដែង​ដោយ​តារា​សម្ដែង​ Eddie Peng, Ni Ni, Shawn Yue, Oho Ou និង​ Zheng Shuang ជា​ដើម។

ផ្ទៃ​រឿង​ពិត​ជា​អស្ចារ្យ​ តែ​ប្រិយ​មិត្ត​នឹង​ភ្ញាក់​ផ្អើល​ ពេល​បានទស្សនា​សកម្មភាព​ក្រៅ​ឆាក​ និង​ដំណើរ​ការ​ថត​រឿងនេះ។

ទស្សនា​វីដេអូ​ខាងក្រោម៖

ខ្សែភាពយន្ត​នេះ​នឹង​ចាប់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​កក្កដា​ខាង​មុខ នៅ​គ្រប់រោង​ភាពយន្ត​ទំនើបៗ​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ដូច្នេះ​ ដើម្បី​ជ្រាប​ច្បាស់​ថា​ តើ​ដំណើរ​សាច់​រឿង​ទាំង​ស្រុង​ ទៅ​ជា​យ៉ាងណា​ខ្លះ​សូម​កុំ​ភ្លេច​ទៅ​ទស្សនា​ទាំង​អស់​គ្នា៕

ចុចអាន៖

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម