ហេតុ​ផល​នេះ​ហើយ​ទើប​ Joy សមាជិក​ក្រុម​ Red Velvet ​​យំ​ពេល​ជួប​ BLACKPINK

  • 2017-07-26 03:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​២៥​ម្សិលមិញ​នេះ​ក្រុម​ចម្រៀង Red Velvet បាន​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​ "Lee Soo Ji's Song Plaza” ដែល​ជា​កម្មវីធី​វិទ្យុ​មួយ​របស់​ប៉ុស្តិ៍ KBS Cool FM។

Joy សមាជិក​ក្រុម Red Velvet

អំឡុង​ពេល​ចាក់​ផ្សាយ​នោះ ក្រុម​ចម្រៀង​ Red Velvet ត្រូវ​បាន​គេ​សួរ​ឲ្យ​ជ្រើស​រើស​សមាជិក​ម្នាក់​ដែល​មាន​ចិត្ត​ទន់​ជាង​គេ។ សមាជិក​ក្រុម​​បាន​ឆ្លើយ​ថា៖ "Joy គឺ​ជា​សមាជិក​ដែល​មាន​ចិត្ត​ទន់​ជាង​គេ​បំផុត​ប៉ុន្មាន​ថ្ងៃ​នេះ។ នាង​តែង​តែ​មាន​ចិត្ត​អាណិត​អាសូរ​ ជាមួយ​រឿង​រ៉ាវ​ដែល​អ្នក​ដទៃ​បាន​និយាយ ហើយ​ពេល​ខ្លះ​ដល់​ថ្នាក់​យំ​ទៀត​ផង"។

Red Velvet ក្នុង​កម្មវិធី​ "Lee Soo Ji's Song Plaza"

ពេល​នោះ​ Joy បាន​បក​ស្រាយ​ថា​៖ "ពួក​យើង​បាន​ចូល​រួម​ញ៉ាំ​អាហារ​ជាមួយ BLACKPINK កាល​ពី​ម្សិលមិញ។ Rose បាន​អង្គុយ​ទល់​មុខ​ខ្ញុំ ហើយ​យើង​ក៏​បាន​ចាប់​ផ្ដើម​និយាយ​ពី​ម្ដាយ​របស់​យើង។ វា​ជា​លើក​ទី​១​ដែល​ខ្ញុំ​បាន​ជួប​នាង​ ប៉ុន្តែ​ខ្ញុំ​បាន​ចាប់​ផ្ដើម​យំ​ស្តាប់​នាង​និយាយ​ពេល​កំពុង​តែ​ញ៉ាំ​សាច់ ព្រោះ​វា​កម្សត់​ពេក"។

នាង​បន្ត​និយាយ​ពី Rose ថា​៖ "នាង​ជា​មនុស្ស​ដែល​មាន​ទឹក​ចិត្ត​កក់ក្ដៅ​ ហើយ​ខ្ញុំ​ពិត​ជា​រំភើបចិត្ត​ណាស់​ដែល​នាង​បាន​ស្ដាប់​នូវ​អ្វី​ដែល​ខ្ញុំ​និយាយ​។ ខ្ញុំ​មាន​មិត្ត​ភក្តិ​ថ្មី​ម្នាក់​ទៀត​ហើយ"៕

Rose សមាជិក​ក្រុម​ BLACKPINK

ចុច​អាន​អត្ថបទ៖

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី