កាន់តែ​ធ្ងន់ធ្ងរ ​ប្រជាជន​ចិន​នាំ​គ្នា​​ បន្ត​ឈប់​ប្រើ​ ​iPhone

  • 2017-07-26 03:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​សេដ្ឋកិច្ច​ ​និង​វិនិយោគ​ធំ​បំផុត​ ​CNBC​ ឲ្យ​ដឹង​ថា​ ​Apple​ ​នឹង​បាត់​តំណែង​ពី​កំពូល​ស្មាតហ្វូននៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន។

តួ​លេខ​ថ្មី​សម្រាប់​ទីផ្សារ​ស្មាតហ្វូន​ក្នុង​ប្រទេស​ចិន​បង្ហាញ​ថា​ ​ក្រុមហ៊ុន​ស្មាតហ្វូន​ពី​លំដាប់​ទី​ ​១​ ​ដល់​ ​ទី​ ​៤​ ​ក្នុង​ប្រទេស​នេះ​ ​គឺ​ជា​ក្រុមហ៊ុន​ក្រុង​ស្រុក​ទាំង​អស់​​ដែល​មាន​ដូច​ជា ៖

  • ១. Huawei : ២៣​ ​លានគ្រឿង
  • ២. Oppo : ២១​ ​លាន​គ្រឿង
  • ៣. Vivo : ១៦​ ​លាន​គ្រឿង
  • ៤. Xiaomi : ១៥​ ​លាន​គ្រឿង

ចាប់​ពី​ឆ្នាំ​ ​២០១២​ ​ប្រជាប្រិយភាព​របស់​ ​Apple​ ​ក្នុង​ទីផ្សារ​ប្រទេស​មហាអំណាច​ទី​ពីរ​ក្នុង​លោក​នេះ​បាន​បន្ត​ធ្លាក់​បន្តិច​ម្តងៗ​ ​ខណៈ​កាល​ពី​ឆ្នាំ​ ​២០១៦​ ​iPhone​ ​ជា​ស្មាតហ្វូន​នៅ​កំពូល​តារាង​លេខ​រៀង​​ទី​ ​៤​ ​ប៉ុន្តែ​ឆ្នាំ​ ​២០១៧​ ​នេះ​ ​បាន​ធ្លាក់​មក​លេខ​ ​៥។

លោក​ ​Tim Cook​ ​ក៏​ទទួល​ស្គាល់​នូវ​ចំណុច​នេះ។ លោក​​លើក​ឡើង​​​កំណើន​នៃ​ការ​ប្រើប្រាស់​ស្មាតហ្វូន​ ​Android​ ​​ផលិត​ក្នុង​ស្រុក​ ​ព្រោះ​បណ្ដាញ​សង្គម​ធំ​បំផុត​របស់​ចិន​ ​WeChat​ ​បាន​ផលិត​យ៉ាង​ពិសេស​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ភាព​ងាយ​ស្រួល​ពេល​ប្រើ​ជា​មួយ​ស្មាតហ្វូន​ទាំង​នោះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ រដ្ឋ