Arsenal ដាក់​សំណើ​ជា​លើក​ទី​៣​ទិញ​ខ្សែ​ប្រយុទ្ធ Monaco ទុក​ជំនួស Sanchez

  • 2017-07-26 02:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាំភ្លើង​ធំ Arsenal បាន​ធ្វើ​ការ​ស្មើ​ជា​លើក​ទី​បី​ទៅ​កាន់​ក្រុម​ Monaco ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ Thomas Lemar ក្នុង​តម្លៃ​៥០​លាន​ផោន។ ​​

បន្ទាប់​ពី​ជោគជ័យ​ចុះ​កុងត្រា Alexandre Lacazette ពី​ Lyon ក្រុម​កាំភ្លើង​ធំ​​បាន​បន្ត​ទិសដៅ​តាម​ទិញ​​កីឡាករ​វ័យ​ក្មេង​បារាំង Lemar ​ជា​ច្រើន​លើក។ កន្លង​ទៅ​ Arsenal បាន​ដាក់​សំណើ​ទៅ​ពីរ​ដង​រួច​មក​ហើយ​ ដោយ​លើក​ចុងក្រោយ​​​បាន​ដាក់​តម្លៃ​៤៥​លាន​ផោន ប៉ុន្តែ​ទទួល​កា​បដិសេធ​ពី​ក្រុម​ក្នុង Ligue 1 មួយ​នេះ។

Monaco ធ្លាប់​បាន​ប្រកាស​ថា Lemarមិនមែន​សម្រាប់​លក់​ទេ ប៉ុន្តែ​ពាក្យ​សម្ដី​ទាំង​នេះ​មិន​អាច​បញ្ឈប់​ក្រុម Arsenal ក្នុង​ការ​ព្យាយាម​តាម​ទិញ​កីឡាករ​វ័យ​២១​ឆ្នាំ​នេះ​ទេ។ ម្ចាស់​ជើង​ឯង FA Cup សង្ឃឹម​ថា ​ការ​ដាក់​សំណើ​​លើក​ទី​៣ ៥០​លាន​ផោន អាច​ផ្គាប់​ចិត្ត​ Monaco ព្រម​លក់ Thomas Lemar ឲ្យ​ពួក​គេ។ ប្រសិន​ជា​ Arsenal ទិញ​បាន Lemar មែន​​វា​ដូច​ជា​ការ​បើក​ទ្វា​ឲ្យ Alexis Sanchez ចេញ​ Emirates Stadium អញ្ចឹង​។ ​​

ចុចអាន៖​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី