១៣ ក្លឹប​​នៅ​​លីគ​​កំពូល​​ចិន​​អាច​នឹង​បាត់​មុខ​នៅ​រដូវ​កាល​ក្រោយ ប្រសិន​រក​ឃើញ​កំហុស​នេះ

  • 2017-07-26 04:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន​អង់គ្លេស Mirror បាន​ចុះ​ផ្សាយ​ថា ក្លឹប​១៣​​នៅ Chinese Super League  អាច​នឹង​​ជាប់​បម្រាម​មិន​បាន​លេង​នៅ​រដូវកាល​ក្រោយ​ ប្រសិន​ជា​ពួក​គេ​រក​ឃើញ​ថា មិន​បាន​បង់​ប្រាក់​គ្រប់គ្រាន់​ដល់​កីឡាករ។

ក្លឹប​ដែល​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​​សុទ្ធ​ជា​ក្លឹប​ធំ​​ជា​​ច្រើន​ដែរ​​ដូចជា Guangzhou Evergrande, Shanghai Shenhua និង Shanghai SIPG ដែល​ជា​ក្លឹប​ Oscar, Hulk និង Ricardo Carvalh កំពុង​ប្រកប​អាជីព​នៅ​ទី​នោះ។

ក្លឹប​ទាំង​១៣​នឹង​ត្រូវ​ទូទាត់​បំណុល​​​​ឲ្យ​ទាន់​ពេល​ត្រឹម​​ថ្ងៃ​ទី ១៥ ខែ សីហា​ នេះ​និង​ផ្ញើ​ព័ស្តុតាង​ផ្សេង​ៗ​បញ្ជាក់​ថា​ខ្លួន​បាន​បង់​ប្រាក់​​ត្រឹមត្រូវ​ឲ្យ​កីឡាករ ទៅ​កាន់​សមាគម​បាល់ទាត់​ប្រទេស​ចិន។ បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​បាត់​មុខ​ពី​លីគ​នៅ​រដូវ​កាល​ក្រោយ។ ក្នុង​ចំណោម​១៦​ក្រុម​ដែល​កំពុង​ប្រជែង​នៅ Chinese Super League មាន​តែ​៣​ក្រុម​ប៉ុណ្ណោះ​រួចខ្លួន​ពី​ការ​ស៊ើប​នេះ​រួម​មាន​ក្រុម Yanbian Fude, Henan Jianye និង Guizhou Hengfeng៕ ​​​​​

ចុចអាន៖​

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី