ដំណឹងថ្មីថា Galaxy Note 8 មានស៊េរីព្រះចៅអធិរាជ RAM 8 GB/មេមូរី 256 GB
- 2017-07-27 03:28:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងថ្មីថា Galaxy Note 8 មានស៊េរីព្រះចៅអធិរាជ RAM 8 GB/មេមូរី 256 GB
ចន្លោះមិនឃើញ
សល់ពេលមិនដល់មួយខែទៀតទេ Galaxy Note 8 នឹងបង្ហាញខ្លួនជាផ្លូវការហើយ។ អំឡុងពេលនេះក៏មានដំណឹងលេចឮជាបន្តបន្ទាប់អំពីស្មាតហ្វូនកំពូលនេះ។
ដំណឹងថ្មីមួយដែលបានចែកចាយដោយអ្នកចែករំលែកព័ត៌មានបែកធ្លាយមួយរូបតាមគណនី Weibo បណ្ដាញសង្គមរបស់ចិនឲ្យដឹងថា Galaxy Note 8 នឹងមានប្រភេទពិសេស Emperor Edition ដែលមានបំពាក់គ្រឿងក្នុងខ្លាំងជាង Note 8 ធម្មតា។ ប្រភពនេះលើកឡើងថា Galaxy Note 8 ធម្មតានឹងមាន RAM ទំហំ ៦ GB និង អង្គផ្ទុកទិន្នន័យទំហំ ៦៤ GB។ ចំណែក Emperor Edition វិញមានបំពាក់ RAM ដល់ ៨ GB និង អង្គផ្ទុកទិន្នន័យ ២៥៦ GB ឯណោះ។
ដំណឹងខាងលើនេះមិនអាចជឿទុកចិត្តបាន ១០០% នៅឡើយទេ ប៉ុន្តែវាក៏ទំនងអាចជាការពិតដែរ ព្រោះកន្លងមក Samsung ក៏ធ្លាប់បញ្ចេញស្មាតហ្វូនប្រភេទពិសេសដែលមានកម្លាំងខ្លាំងជាងប្រភេទធម្មតាដែរ។ ជាក់ស្ដែងដូចជា Galaxy S8+ ប្រភេទពិសេសមាន RAM ទំហំដល់ ៦ GB និង អង្គផ្ទុកទិន្នន័យទំហំដល់ ១២៨ GB ខុសពី S8+ ធម្មតា RAM ៤ GB និង អង្គផ្ទុកទិន្នន័យទំហំ ៦៤ GB។ គួរឲ្យស្ដាយនោះគឺប្រភេទពិសេសនេះមានលក់តែប្រទេសចិន និង កូរ៉េខាងត្បូងប៉ុណ្ណោះ។
ព័ត៌មានពី Galaxy Note 8 Emperor Edition នេះនឹងដឹងកាន់តែច្បាស់ពេលដែល Samsung ប្រកាសចេញ Galaxy Note 8 នាថ្ងៃទី ២៣ ខែសីហា ខាងមុខ៕
ចុចអាន៖