មហាសេដ្ឋីចិន Jack Ma បង្ហើបពីប្រទេសកម្ពុជា ក្នុងបទសម្ភាសន៍ពិសេសមួយ
- 2017-07-27 02:44:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីចិន Jack Ma បង្ហើបពីប្រទេសកម្ពុជា ក្នុងបទសម្ភាសន៍ពិសេសមួយ
ចន្លោះមិនឃើញ
ថ្មីៗនេះស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំរបស់ចិនលោក Jack Ma បានធ្វើកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយនឹងលោក Suthichai Yoon សហស្ថាបនិកសារព័ត៌មានថៃ The Nation ដែលនិយាយអំពីការធ្វើជំនួញក្នុងប្រទេសថៃ។ អ្វីដ៏គួរឲ្យភ្ញាក់ផ្អើលនោះគឺមហាសេដ្ឋីចិនរូបនេះក៏បាននិយាយអំពីប្រទេសកម្ពុជាផងដែរ។
នៅពេលសំនួរសួរថា ៖ "ក្រៅតែពីប្រទេសថៃ តើលោកមានផែនការយុទ្ធសាស្ត្រធំអ្វីក្នុងអាស៊ាន?”។ លោក Jack Ma បានឆ្លើយតបថា ៖ "មានប្រទេស ៥ ទៀតដែលយើងកំពុងចាប់អារម្មណ៍ខ្លាំង។ ដំបូងយើងមកកាន់ប្រទេសថៃ ហើយបន្ទាប់មកគឺប្រទេសម៉ាឡេស៊ី។ ពួកយើងក៏មានចំណាប់អារម្មណ៍ខ្លាំងលើប្រទេសប៉ាគីស្ថានដែរ។ យើងគិតថាវៀតណាមក៏សំខាន់ ហើយហ្វីលីពីនក៏ដូចគ្នា។ ពិតណាស់មាន ៥ ប្រទេស ហើយកម្ពុជាជាប្រទេសដែលក្រុមការងារក្មេងៗរបស់យើងកំពុងតែចាប់អារម្មណ៍ខ្លាំងក្នុងការធ្វើដំណើរទៅកាន់ប្រទេសនេះ"។
កិច្ចសម្ភាសន៍នេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Alibaba បានបើកដំណើរការហាងកាហ្វេដែលមិនប្រើសាច់ប្រាក់ (ទូទាត់លុយតាមទូរសព្ទ) ក្នុងប្រទេសចិន។ គោលបំណងរបស់ក្រុមហ៊ុនគឺចង់ឲ្យប្រទេសចិនក្លាយជាសង្គមដែលមិនប្រើក្រដាសប្រាក់ក្នុងពេល ៥ ឆ្នាំ ហើយថែមចង់ពង្រីកភាពអស្ចារ្យនេះទៅកាន់ប្រទេសដទៃទៀតដែរ។ លោក Jack Ma បានលើកឡើងដែរថា សង្ឃឹមថ្ងៃមួយពេលដែលប្រជាជនចិនរាប់លាននាក់ធ្វើដំណើរទៅប្រទេសថៃ ពួកគេគ្រាន់តែយកទូរសព្ទ និង លិខិតឆ្លងដែន ដោយមិនបាច់យកលុយក្រដាសទៅជាមួយនោះទេ។
ចំពោះការលើកឡើងរបស់លោក Jack Ma ពីប្រទេសកម្ពុជាខាងលើនេះក៏អាចមានន័យថាប្រទេសកម្ពុជានឹងជាគោលដៅវិនិយោគប្រព័ន្ធទូទាត់សាច់ប្រាក់តាមអ៊ីនធឺណិតបន្ទាប់ផងដែរ៕
ចុចអាន៖
កាន់តែធ្ងន់ធ្ងរ ប្រជាជនចិននាំគ្នា បន្តឈប់ប្រើ iPhone
ផ្ទុះសម្ដីរវាង CEO ក្រុមហ៊ុន Tesla និង Facebook ជុំវិញសង្គ្រាម AI