តួអង្គសំខាន់​ម្នាក់​ក្នុងរឿង "ម្ចាស់​ព្រះអាទិត្យ​” លួច​ច្រណែន គូស្នេហ៍ Song-Song

  • 2017-07-27 08:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​ដែល​ជា​តួ​អង្គ​សំខាន់​ម្នាក់​ដែរ ក្នុង​រឿង "ម្ចាស់​ព្រះអាទិត្យ​” ឬ "Descendants of the Sun” ជាមួយ​ Song Joong Ki និង​ Song Hye Kyo គឺ​តារាស្រី​ Kim Ji Won បាន​ចេញ​មុខ​អបអរ​ដំណឹង​មង្គល​ការ​របស់​មិត្ត​រួម​អាជីព​ទាំង​ពីរដោយ​ក្ដី​រីករាយ។

ថ្ងៃ​ទី​ ២៧​ ខែ​កក្កដា​នេះ តារា​សម្ដែង​ស្រី​ Kim Ji Won ដែល​ជា​តួ​អង្គ​ "Yoon Myung Ju” បាន​បង្ហាញ​មុខ​ក្នុង​បទ​សម្ភាសន៍​មួយ​ ហើយ​នៅ​ពេល​ដែល​សួរ​ថា​ តើ​នាង​ធ្លាប់​ដឹង​ពី​គម្រោង​រៀបការ​របស់​ Song Joong Ki និង​ Song Hye Kyo ពី​មុន​ដែរ​ឬទេ? នាង​បាន​និយាយ​ថា៖ "ខ្ញុំ​ទើប​តែ​បាន​ដឹង​តាម​រយៈ​អត្ថបទ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ទេ” ហើយ​ពេល​នោះ​នាង​ពិត​ជា​រំភើប​ណាស់។

តារា​ស្រី​រូប​នេះ​បន្ត​ថា៖ "ពេល​នោះ​ខ្ញុំ​គឺ​ជា​តួ​អង្គ​ម្នាក់​ដែល​ក្មេង​ជាង​គេ ហើយ​ខ្ញុំ​ពិតជា​ព្យាយាម​ខ្លាំង ក្នុង​ការ​សម្ដែង​តួ​អង្គ​របស់​ខ្ញុំ​ ដូចនេះ​ហើយ​ទើប​ខ្ញុំ​មិន​បាន​កត់​ចំណាំ​ថា​ពួកគេ​ទាក់ទង​គ្នា"។

Kim Ji Won ក៏​បាន​បង្ហើប​ថា​ នាង​មិន​ទាន់​បាន​ផ្ញើ​សារ​អបអរ​ទៅ​កាន់​គូស្នេហ៍​ទាំង​២ទេ ដូចនេះ​ឆ្លៀត​ក្នុង​ឱកាស​នោះ​នាង​បាន​និយាយ​ថា៖ "ខ្ញុំ​ពិត​ជា​ចង់​អបអរ​ពួកគេ​ណាស់! ជួប​ជាមួយ​មនុស្ស​ម្នាក់​ដែល​យើង​ស្រលាញ់ និង​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ជាមួយ​គ្នា​ គឺ​ពិត​ជា​គំនិត​ដ៏​រីករាយ​ ខ្ញុំ​ពិត​ជា​ច្រណែន​ណាស់”។

យ៉ាង​ណា​មិញ​ ងាក​មក​តារា​ស្រី​មុខ​មាន​មន្ត​ស្នេហ៍​រូប​នេះ​វិញ​ តែង​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ភាគ​ច្រើន​នៃ​រឿង​ដែល​នាង​សម្ដែង​តែង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ដូចជា​រឿង​ "The Heirs”, ”Descendants of the Sun” និង​រឿង ”Fight for My Way” ជាដើម៕

ចុចអាន៖

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី