Apple ចាប់​ដៃ​ជាមួយ​ក្រុម​ហ៊ុន​ Cochlear បង្កើត​រឿង​១​ស្ទើរគ្មានអ្នកនឹកស្មានដល់

  • 2017-07-27 13:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន Cochlear ជួយ​ដល់​អ្នក​មាន​បញ្ហា​ត្រចៀក​តាមរយៈ​ឧបករណ៍​​ជំនួយ​សំឡេង “the Nucleus 7”។​

ក្រុមហ៊ុន Cochlear មាន​មូលដ្ឋាន​នៅ​រដ្ឋ Colorado បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា​ឧបករណ៍​​របស់​ខ្លួន​អាច​ទទួល​សំឡេង​ដោយ​ផ្ទាល់​ចេញ​ពី iPhone, iPadនិង iPodទៅ​កាន់​បន្ទះ microchip បង្កប់​នៅ​ក្នុង “the Nucleus 7” ដោយ​មិន​ចាំ​បាច់​មាន​ឧបករណ៍​​​ជំនួយ​បន្ថែម​ទៀត​ទេ។ខណៈ​កាល​ពី​មុន​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ត្រូវ​មាន Bluetooth ដើម្បី​ទទួល​សំឡេង​ជា​ដើម។

រូបតំណាង

លោក Jan Janssen អគ្គនាយករង​នៃ​ការ​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍ​ប្រចាំ​ក្រុម​ហ៊ុន Cochlear បាន​បញ្ជាក់​ទៀត​​ថា​វា​ជា​លើក​ទី​១​​ហើយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​អាច​ទទួល​ទូរស័ព្ទ iPhone របស់​ពួក​គេ​ឬ​ស្ដាប់​តន្ត្រី​ជា​ធម្មតា​ដោយ​មិន​មាន​ឧបករណ៍​ជំនួយ​បន្ថែម៕

ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម