ទីក្រុងអាថ៌កំបាំង ហោះ​អណ្តែត​លើ​ផ្ទៃ​មេឃ​នៅចិន យ៉ាងចម្លែក ផ្អើលអស់មនុស្សគ្រប់គ្នា

  • 2017-07-28 02:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ទីក្រុង​ដ៏​អាថ៌កំបាំង​ហោះ​អណ្ដែត​នៅ​លើ​ផ្ទៃ​មេឃ​ប្រទេស​ចិន
  • អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ចិន បញ្ចេញ​មតិ​យ៉ាង​ចម្រូងចម្រាស
  • ការ​ពិសោធន៍​លើ​ការ​លុកលុយ​របស់​មនុស្ស​ក្រៅ​ភព (Alien) មក​លើ​ផែនដី

កាល​ពី​ពេល​ថ្មីៗ​នេះ ទីក្រុង​ដ៏​អាថ៌កំបាំង​មួយ ត្រូវ​បាន​គេ​ប្រទះ​ឃើញ ហោះ​អណ្ដែត​នៅ​លើ​ផ្ទៃ​មេឃ​ប្រទេស​ចិន បណ្ដាល​ឲ្យ​មនុស្ស​ម្នា​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

បើ​តាម​ខ្សែ​វីដេអូ​នៃ​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ព្រឺព្រួច​នោះ បង្ក​ឲ្យ​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ចិន បញ្ចេញ​មតិ​យ៉ាង​ចម្រូងចម្រាស ដោយ​មនុស្ស​មួយ​ចំនួន​និយាយ​ថា វា​ជា​ទីក្រុង​របស់​មនុស្ស​ក្រៅ​ភព (Alien) ខណៈ​អ្នក​ខ្លះ​ទៀត​លើក​ឡើង​ថា វា​គ្រាន់​ជា​តែ​រូបភាព Hologram ដែល​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​ប៉ុណ្ណោះ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ទិដ្ឋភាព​ទីក្រុង​ដ៏​អាថ៌កំបាំង​នោះ គឺ​ជា​គម្រោង Project Blue Beam Test ពាក់ព័ន្ធ​ជាមួយ​នឹង​អង្គការ NASA ដែល​ធ្វើ​ការ​ពិសោធន៍​លើ​ការ​លុកលុយ​របស់​មនុស្ស​ក្រៅ​ភព (Alien) មក​លើ​ផែនដី។ ទិដ្ឋភាព​បែប​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ៤ ដង​មក​ហើយ ក្នុង​រយៈពេល​ជាង ២ ឆ្នាំ​មក​នេះ៕

ចង់​ដឹង​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី