ស្ត្រីធាត់បំផុត​របស់ពិភពលោក ទម្ងន់ជាងកន្លះតោន សម្រកគីឡូ​បានមិនគួរឲ្យជឿ

  • 2017-07-27 09:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ស្ត្រី​ជនជាតិ​អេហ្ស៊ីប​ទម្ងន់ ៥០៤​គីឡូក្រាម ជា​ស្ត្រី​ធាត់​បំផុត​ក្នុង​លោក
  • អ្នក​ស្រី​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា​កាល​ពី​ខែ​កុម្ភៈ​ ស្រក​ទម្ងន់​បាន​ជាង​ពាក់​កណ្ដាល
  • ពេល​នេះ​ទៅ​ព្យាបាល​នៅ​អារ៉ាប់រួម ស្រក​បាន​ច្រើន​មែន​ទែន​អាច​ក្រោក​អង្គុយ​បាន

ស្ត្រី​ធាត់​បំផុត​នៅ​ក្នុង​ពិភព​លោក​ជនជាតិ​អេហ្ស៊ីប អ្នក​ស្រី Eman Ahmed Abdulati ​មាន​ទម្ងន់ ៥០៤​គីឡូក្រាម ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​វះកាត់​នៅ​មន្ទីរពេទ្យ​អារ៉ាប់រួម​ ជា​មួយ​លទ្ធ​ផល​គួរ​ឲ្យ​កោត​សរសើរ។

ស្ត្រី​វ័យ ៣៦ឆ្នាំ​រូប​នេះ ​​សម្រក​ទម្ងន់​បាន​ជាង​ពាក់​កណ្ដាល​ហើយ បន្ទាប់​ពី​ទទួល​ការ​វះកាត់​នៅ​មន្ទីរពេទ្យ Burjeel Hospital ក្នុង​ទីក្រុង Abu Dhabi ប្រទេស​អារ៉ាប់រួម ​ដោយ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ​អាច​សម្រក​នៅ​ត្រឹម​ជាង​ ៩០​គីឡូក្រាម​មិន​ខាន​។

អ្នក​ស្រី​បាន​ទទួល​ការ​ព្យាបាល​ដំបូង​នៅ​​ប្រទេស​ឥណ្ឌា​កាល​ពី​ខែ​កុម្ភៈ ​ដោយ​សម្រក​បាន​ជាង ៣២០​គីឡូក្រាម។ បន្ទាប់​ពី​សម្រក​ទម្ងន់​បាន​ជាង​ពាក់​កណ្ដាល អ្នក​ស្រី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ទីក្រុង Abu Dhabi ក្នុង​ប្រទេស​អារ៉ាប់រួម ​កាល​ពី​ខែ​ឧសភា ដើម្បី​ព្យាបាល​បន្ថែម​ព្រោះ​មាន​បញ្ហា​ឆ្អឹង។

ពេល​នេះ​អ្នក​ស្រី​​អាច​ញញឹម​ទាំង​ភាព​ជឿជាក់ និង​​ថ្លែង​អំណរគុណ​គ្រប់​គ្នា​ដែល​បាន​ជួយ​ឧបត្ថម្ភ​ថ្លៃ​ព្យាបាល។ ខណៈ​ពេល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ឯក​ជន​ធំ​បំផុត​របស់​អារ៉ាប់រួម​នេះ អ្នក​ស្រី​ក៏​រំ​ពឹង​ថា នឹង​មាន​ទម្ងន់​មក​ធម្មតា​ដូច​គេ​វិញ។

គួរ​បញ្ជាក់​ថា អ្នក​ស្រី​ចាប់​ផ្ដើម​ធាត់​ខ្លាំង​​មិន​អាច​ដើរ​ចេញ​ពី​ផ្ទះ​បាន​រយៈពេល​ជាង ២​ទសវត្ស​ រហូត​មាន​ជំនួយ​សប្បុរស​ជន​បញ្ជូន​អ្នក​ស្រី​ព្យាបាល​ឆ្លង​ប្រទេស​ទៅ​ព្យាបាល។ អ្នក​ស្រី​បាន​កើត​ជំងឺ​ច្រើន​ប្រភេទ​ដោយ​សារ​ការ​ឡើង​ទម្ងន់​នេះ​ដូច​ជា​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ទឹក​នោម​ផ្អែម លើស​ឈាម និង​គេង​មិន​សូវ​លក់​ជា​ដើម៕

ចុចអាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី