ប្រជាជនជប៉ុនមួយចំនួនផ្អើលរកទិញត្រង់សេទុក ព្រោះខ្លាចកូរ៉េខាងជើងបាញ់
- 2017-07-28 04:30:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជាជនជប៉ុនមួយចំនួនផ្អើលរកទិញត្រង់សេទុក ព្រោះខ្លាចកូរ៉េខាងជើងបាញ់
ចន្លោះមិនឃើញ
ភាពតានតឹងនៅឧបទ្វីបកូរ៉េបន្តឡើងកម្ដៅដោយសារកូរ៉េខាងជើងចិញ្ចឹមមហិច្ឆតាពាក់ព័ន្ធនឹងសកម្មភាពនុយក្លេអ៊ែរ ដែលធ្វើឲ្យប្រជាជនជប៉ុនមួយចំនួនបង្ហាញក្ដីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយនាំគ្នាធ្វើជម្រកក្រោមដីសម្រាប់ការពារគ្រោះថ្នាក់ពីកូរ៉េខាងជើង។
ពលរដ្ឋជប៉ុនគិតថា កូរ៉េខាងជើងអាចបាញ់គ្រាប់មកជប៉ុនពេលណាក៏បាន បន្ទាប់ពីឃើញប្រទេសឯកាមួយនេះបានសាកល្បងមីស៊ីលអន្តរទ្វីបកាលពីថ្ងៃទី ៤ កក្កដា ទទួលបានជោគជ័យ។
ជប៉ុនជាប្រទេសក្នុងលោកតែមួយគត់ដែលទទួលរងគ្រោះដោយសារសង្គ្រាមនុយក្លេអ៊ែរសម្លាប់ប្រជាជនស្លូតត្រង់ជាង ២៥ម៉ឺននាក់ ដែលជាហេតុធ្វើឲ្យពលរដ្ឋស្អប់ និងព្រួយបារម្ភពីសង្គ្រាម។
យោងទៅតាមក្រុមហ៊ុនចែកចាយ Atlas Survival Shelters មានមូលដ្ឋាននៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកបានអះអាងថា ប្រជាជនជប៉ុនជាច្រើនបានសាកសួរអំពីប្រសិទ្ធភាពរបស់ត្រង់សេ (លេណដ្ឋាន) សម្រាប់ការពារគ្រាប់ឈ្មោះថា BombNado ដែលមានតម្លៃ ១៨ ៩៩៩ដុល្លារអាមេរិក។
ចំណែកក្រុមហ៊ុនមួយទៀតនៅរដ្ឋតិចសាស់ឈ្មោះថា Rising S Company ទទួលបានការសាកសួររកទិញត្រង់សេកើនឡើងទ្វេដងនៅប៉ុន្មានសប្ដាហ៍ចុងក្រោយ ក្នុងនោះមាន ៨០% ជាអតិថិជនមកពីប្រទេសជប៉ុន។ ក្រុមហ៊ុននេះមានលក់ត្រង់សេប្រណិតឈ្មោះថា The Aristocrate ក្នុងតម្លៃ ៨,៣៥លានដុល្លារ អាចផ្ទុកមនុស្សបាន ៥០នាក់៕
ចុចអាន៖
ខ្សែអាត់វីដេអូទីក្រុងហ៊ីរ៉ូស៊ីម៉ា ដ៏មមាញឹក មុនអាមេរិកទម្លាក់គ្រាប់បែកខ្ទេចរាបជាផេះ
បុរសពិការ ត្រូវបុគ្គលិកយន្តហោះ បង្ខំឲ្យវារឡើងជិះយន្តហោះ កំពុងល្បី
កូរ៉េខាងត្បូងបញ្ចេញវីដេអូទាសករផ្លូវភេទទាហានជប៉ុនដ៏កម្រ កាលសង្គ្រាមលោកទី២