Big Hero 6 ភាពយន្ត​ថ្មី​ពី Disney ​រក​​បាន ៥៦​លាន​ដុល្លារ​ បញ្ចាំង​តែ​ ៣​ថ្ងៃ​

  • 2014-11-10 16:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ថ្មី​របស់ Disney រឿង "Big Hero 6” បាន​ក្លាយ​ជា​ភាពយន្ត​ជាប់​ចំណាត់​ថ្នាក់​លេខ ១​លើ​តារាង Box Office អាមេរិក និង​រក​ចំណូល​បាន​ជាង ៥៦​លាន​ដុល្លារ ក្នុង​រយៈ​ពេល ៣​ថ្ងៃ។

 

 

របាយការណ៍​ពី Box Office ​បាន​ឲ្យ​ដឹង​ថា "Big Hero 6” អាច​រក​ចំណូល​បាន ៥៦,២​លាន​ដុល្លារ បន្ទាប់​ពី​ចេញ​​បញ្ចាំង​​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ខណៈ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ "Interstellar” ដែល​ចេញ​បញ្ចាំង​មុន​មួយ​ថ្ងៃ រក​ចំណូល​បាន ៥០​លាន​ដុល្លារ។

 

“Big Hero 6” គឺ​ជា​ភាពយន្ត​តុក្កតា 3D ដែល​រៀបរាប់​ពី​មិត្តភាព​រវាង​មនុស្សយន្ត​​ដែល​មាន​រាង​ដូច​ប៉េងប៉ោង​ឈ្មោះ Baymax និង​ក្មេង​ប្រុស​ Hiro Hamada ដែល​ពួក​គេ​បាន​សហការ​ជាមួយ​មិត្តភ័ក្ដិ​ជា Hero មួយ​ក្រុម​ទៀត ដើម្បី​បង្កើត​ក្រុម​ Hero ដ៏​ទំនើប​មួយ។ ភាពយន្ត​នេះ​ជា​ការ​ដឹកនាំ​រួម​គ្នា​ដោយ Don Hall និង Chris Williams។

 

ទស្សនា​ឈុត​ខ្លី​ៗ​រឿង "Big Hero 6”៖   http://youtu.be/8IdMPpKMdcc

ភាពយន្ត​ជាប់​ចំណាត់​ថ្នាក់​កំពូល​ទាំង ១០​លើ​តារាង Box Office អាមេរិក​សប្ដាហ៍​នេះ៖

 

១. Big Hero 6៖ ៥៦,២​លាន​ដុល្លារ ២. Interstellar៖ ៥០​លាន​ដុល្លារ ៣. Gone Girl៖ ៦,១​លាន​ដុល្លារ ៤. Ouija៖ ៦​លាន​ដុល្លារ ៥. St. Vincent៖ ៥,៧​លាន​ដុល្លារ ៦. Nightcrawler៖ ៥,៥១​លាន​ដុល្លារ ៧. Fury (2014)៖ ៥,៥​លាន​ដុល្លារ ៨. John Wick៖ ៤​លាន​ដុល្លារ ៩. Alexander and the Terrible, Horrible, No Good, Very Bad Day៖ ៣,៤​លាន​ដុល្លារ ១០. The Book of Life (2014)៖ ២,៨​លាន​ដុល្លារ    

អានអត្ថបទ៖“Chang Khan Story” បញ្ចាំង​នៅ​ផ្លាទីនៀម​ហើយ​

  ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ boxofficemojo , IMDB
អត្ថបទថ្មី