ប្លែកភ្នែក បុរសម្នាក់បើករថក្រោះជូនកូនទៅសាលារៀងរាល់ថ្ងៃ
- 2017-07-29 02:10:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកភ្នែក បុរសម្នាក់បើករថក្រោះជូនកូនទៅសាលារៀងរាល់ថ្ងៃ
ចន្លោះមិនឃើញ
វីដេអូដ៏ប្លែកភ្នែកមួយក្នុងបណ្ដាញសង្គម YouTube បង្ហាញនូវបុរសម្នាក់ បានប្រើប្រាស់រថក្រោះទម្ងន់ ១៧ តោន ដើម្បីជូនកូនប្រុសទាំង ២ របស់គាត់ទៅសាលាយ៉ាងរំភើយជារៀងរាល់ថ្ងៃ។
បុរសនោះឈ្មោះ Nick Mead ដែលគាត់ជាម្ចាស់សារមន្ទីរគ្រឿងយុទ្ធភណ្ឌមួយកន្លែងក្នុងចក្រភពអង់គ្លេស ហើយមូលហេតុដែលជ្រើសរើសរថក្រោះសម្រាប់ជូនកូនទៅសាលារាល់ថ្ងៃនេះ គឺគាត់លើកថាដើម្បីផ្ដល់អារម្មណ៍ពិសេសដល់ពួកគេ ខណៈកូនទាំង ២ របស់គាត់ចូលចិត្តបែបនេះខ្លាំងណាស់។
បច្ចុប្បន្នលោក Nick Mead មានរថក្រោះជាច្រើនគ្រឿង ហើយគាត់ក៏មានផ្ដល់សេវាលក់សព្វាវុធ និងគ្រឿងយុទ្ធភណ្ឌជាច្រើនប្រភេទ ប៉ុន្តែភាគច្រើនជាម៉ូដែលចាស់ៗ ខ្លះតាំងពីសម័យសង្គ្រាមលោក៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖