ក្រសួងថៃ​ស្នើរដ្ឋាភិបាល ផ្ដល់​ប្រាក់​ខែ​ឲ្យ​ពលរដ្ឋ​ក្រីក្រ

  • 2017-07-28 10:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ហិរញ្ញ​វត្ថុ​ថៃ​​ កំពុង​ធ្វើ​សំណើ​ផ្ដល់​ប្រាក់ខែសុខុមាលភាព​ឲ្យ​ប្រជាជន​ក្រីក្រ​ចំនួន ២ ៧៥០​បាត ឬ​ប្រមាណ​ ៨២​ដុល្លារ ចំពោះ​ពលរដ្ឋ​ណា​ រក​ចំណូល​​បាន​ទាប​ជាង ៩០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ប្រសិន​បើ​សំណើ​ត្រូវ​រដ្ឋាភិបាល​យល់​ព្រម ប្រាក់​សុខុមាល​ភាព​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​ចំនួន​សរុប​ទាំង​អស់ ១,២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​​ឆ្នាំ​ ដែល​ត្រូវ​ផ្ទេរ​ចូល​ទៅ​ក្នុង​គណនី​របស់​ពលរដ្ឋ​ក្រីក្រ​ដោយ​ចាប់​ផ្ដើម​នៅ​ខែ​តុលា​ខាង​មុខ។

បន្ថែម​លើ​នេះ ពលរដ្ឋ​ដែល​ចុះ​ឈ្មោះ​ទទួល​ប្រាក់ខែ ត្រូវ​តែ​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​​ពង្រឹង​ជីវភាព​ខ្លួន​ពួក​គេ​បន្ថែម​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​អគ្គលេខាធិការ​ហិរញ្ញវត្ថុលោក ​Somchai Sujjapongse ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

ពលរដ្ឋ​​ក្រីក្រ​ដដែល ក៏​នឹង​ត្រូវ​ក្រុម​ការងារ​រដ្ឋាភិបាល​ចុះ​មក​វាយ​តម្លៃ​​ជីវភាព​ជា​រៀង​រាល់​ខែ​ដែរ ហើយ​​ពលរដ្ឋ​រូប​ណា​​អាច​​រក​ចំណូល​​ប្រសើរ​ជាង​មុន​ គឺ​ច្រើន​ជាង ៩០០​ដុល្លារ​ហើយ ​ប្រាក់​ខែ​ខាង​លើ​​នឹង​ត្រូវ​​​កាត់​ផ្ដាច់​មក​វិញ។

ប្រភព​ពី​ក្រសួង​បញ្ជាក់​ថា ប្រាក់ខែ​ទាំង​នោះ​នឹង​សម្រាប់​​ឲ្យ​ពលរដ្ឋ​ក្រី​ក្រ​ចាយ​វាយ​ទៅ​លើ​ថ្លៃ​ចំណាយ​​ជិះ​រថភ្លើង ជិះ​រថយន្ត​ក្រុង​ឆ្លង​ខេត្ត ​រថយន្ត​ក្រុង​ក្នុង​ក្រុង ​ថ្លៃ​ប្រើ​ប្រាស់​ភ្លើង និង​ថ្លៃ​ទឹក។ ទោះ​យ៉ាង​ណា​​ សំណើ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិចារណា​នៅ​ឡើយ តែ​ពលរដ្ឋ​អ្នក​មាន​ភាគ​ច្រើន​មិន​យល់​ស្រប​​ក្នុង​ការ​ផ្ដល់​ប្រាក់​​ទទេ​ៗ​ដល់​អ្នក​ក្រ​នោះ​ឡើយ៕

ចុចអាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី