Madison Beer បកស្រាយទំនាក់ទំនងជាមួយកូន Beckham

  • 2017-07-28 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា Brookly Beckham កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​តារា​ចម្រៀង​វ័យ​ក្មេង​ Madison Beer។

តារា​ចម្រៀង Madison Beer

បន្ទាប់​ពី​ព័ត៌មាន​នេះ​បាន​លេច​ឡើង​ក្នុង​រយៈ​ជិត​មួយ​អាទិត្យ​កន្លង​មក​នេះ​ តារា​ចម្រៀង​​ Madison Beer បាន​និយាយ​បក​ស្រាយ​ពី​រឿង​នេះ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​តទៅ​ទៀត។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ BUILD Series ថ្មីៗ​នេះ​ Madison បាន​និយាយ​ដូច្នេះ​ថា៖​ "ខ្ញុំ​គឺ​ពិត​ជា​នៅ​ទំនេរ​ហើយ​មិន​ទាន់​ចង់​បាន​សង្សារ​ទេ។ ពេល​នេះ​ខ្ញុំ​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាជីព​របស់​ខ្ញុំ"។

នាង​បន្ត​ទៀត​ថា​៖ "ខ្ញុំ​ទើប​តែ​មាន​អាយុ​១៨ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​កំពុង​តែ​តម្រង់​ទិស​ដៅ​ជីវិត​របស់​ខ្ញុំ ហើយ​ដើរលេង​សប្បាយ​ ឫ​ក៏​ជួប​ប្រុស​ៗ​ដែល​អាច​ឲ្យ​ខ្ញុំ​បាក់​ចិត្ត​ស្រលាញ់​ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​គឺ​មិន​ទាន់​មាន​អ្នក​ណា​ទេ។"

Brooklyn Beckham និង Madison Beer

ចំពោះ​បញ្ហា​ទាក់​ទង​នឹង​ Brooklyn វិញ​នាង​បាន​ឲ្យ​ដឹង​ថា ពួក​គេ​គ្រាន់​តែ​ដើរ​លេង​ជាមួយ​គ្នា​ជាមួយ​មិត្តភ័ក្ដិ​ឯទៀត​នៅ Los Angeles ហើយ​ម្យ៉ាង​ Brookly នឹង​ផ្លាស់​ទី​លំនៅ​មក​ទីក្រុង​ New York ឆាប់ៗ​ដូច្នេះ​បាន​ជា​យើង​យក​ពេល​នេះ​ដើរ​លេង​ឲ្យ​ហើយ​។ ដោយ​សារ​តែ​ពួក​យើង​ដើរ​លេង​ជាមួយ​គ្នា​ ដូច្នេះ​បាន​ជា​មាន​ពាក្យ​ចចាមអារ៉ាម៕

Brooklyn Beckham

ចុច​អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី