ក្លឹបមិនទាន់ព្រមព្រៀងផង តែ Matic ពាក់អាវ Man Utd បាត់!
- 2017-07-31 02:45:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបមិនទាន់ព្រមព្រៀងផង តែ Matic ពាក់អាវ Man Utd បាត់!
ចន្លោះមិនឃើញ
Nemanja Matic អន្ទះសាចង់ចូលរួមជាមួយក្រុមលោក Jose Mourinho ខ្លាំងបំផុតបើទោះជាការប្រកាសផ្ទេរផ្លូវការមិនទាន់ធ្វើឡើងក៏ដោយ។
រូបភាពបែកធ្លាយមួយសន្លឹកឃើញកីឡាករវ័យ២៩ឆ្នាំពាក់អាវ Man Utd រួចបាត់ទៅហើយ ដែលគេសង្ស័យថា Matic ទៅធ្វើតេស្ដសុខភាពមុនក្លឹបទាំងពីរព្រមព្រៀងគ្នា។ ខ្សែបម្រើសញ្ជាតិស៊ែបធ្លាប់ជាអតីតកូនក្រុមរបស់លោក Mourinho កាលនៅ Chelsea។
Matic ផ្ទេរពី Benfica មក Chelsea កាលពីឆ្នាំ២០១៤ ហើយបង្ហាញខ្លួនភាគច្រើនជាកីឡាករជម្រើសដំបូង។ បន្ទាប់ពីមានវ័យកាន់តែចាស់ និងការមកដល់របស់ Tiemoue Bakayoko ធ្វើឲ្យ Matic ចង់ទៅចូលរួមជាមួយគ្រូបង្វឹកចាស់នៅ United ដែលតាមការប៉ាន់ស្មានអាចមានតម្លៃ៤០លានផោន៕