Podolski ទាត់​បាន​២​គ្រាប់ ក្នុង​ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង​នៅ​ J1 League របស់​ជប៉ុន

  • 2017-07-31 02:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​​ចាស់​វស្សា​អាល្លឺម៉ង់  Lukas Podolski បាន​បំប៉ោង​សំណាញ់​ទី​បាន​២​គ្រាប់ នា​ថ្ងៃ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅលីគ​កំពូល​ជប៉ុន​ J1 League កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ជួយ​ក្រុម  Vissel Kobe  យក​ឈ្នះ Omiya Ardija ៣-១។

​ងាក​ទៅ​ក្នុង​​ការ​ប្រកួត​ Podolski បាន​ទាត់​មួយ​ជើង​ឆ្វេង​​យ៉ាង​ល្អ​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់​​ នៅ​ចុង​ម៉ោង​​៤​នាទី​មុន​សម្រាក​​វគ្គ​ទី​១ ជួយ​ក្រុម  Vissel Kobe នាំ​មុខ​មុន។ តែ​​ក្រុម​ភ្ញៀវ​ Omiyaក៏​តាម​បាន​ស្មើ​វិញ​នៅ​នាទី​៦០ ប៉ុន្តែ​​បួន​នាទី​បន្ទាប់ ​ Podolski បាន​ថែម​មួយ​គ្រាប់​ទៀត​​​​នាំ​ក្រុម​នាំ​មុខ​សាជាថ្មី មុន​ពេល​Hideo Tanaka  ជា​អ្នក​រក​គ្រាប់​ទី​៣។

លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម Vissel Kobe ទទួល​បាន​៣​ពិន្ទុ​យ៉ាង​មាន​សារសំខាន់​ ឈរ​ចំណាត់​ថ្នាក់​លេខ​៩​លើ​តារាង​ J1 League។  Lukas Podolski បាន​ផ្លាស់​ពី​ក្រុម​ទួរគី  Galatasaray  មក​កាន់​ដឹក​ដី​ជប៉ុន​ក្រុម  Vissel Kobe  ក្នុង​តម្លៃ​៥,៣​លាន​ដុល្លារ៕​​

ចុចអាន៖

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ