បុណ្យ​សព​របស់ Chester Bennington រៀប​ចំ​យ៉ាង​ស្ងាត់​ស្ងៀមបំផុត

  • 2017-07-31 04:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មរណភាព​របស់​តារា​ចម្រៀង​ដ៏​សំខាន់​ម្នាក់​ក្នុង​ក្រុម​ចម្រៀង​ Linkin Park បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ គ្រួសារ​ និង​មិត្ត​ភក្ដិ​របស់​លោក​ទាំង​អស់​មាន​ការ​សោកស្ដាយ​ខ្លាំង​បំផុត​ រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំបាន។

ផ្អែក​តាម​វិបសាយ​ព័ត៌មាន​ដ៏​ល្បី​ Metro បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញ​ លើក​ឡើង​ថា​ ពិធី​បុណ្យ​សព​របស់​តារា​ចម្រៀង​ប្រចាំ​ក្រុម​ Linkin Park លោក​ Chester Bennington បាន​រៀប​ចំ​ឡើង​នៅ​ឧទ្យាន​ South Coast Botanic Garden ដែល​ស្ថិត​នៅ​ជិត​ផ្ទះ​របស់​ Chester ក្នុង​រដ្ឋ​ California ដោយ​មាន​ការ​ចូលរួម​ពី​ ក្រុម​គ្រួសារ​ និង​មិត្ត​ជិតស្និទ្ធ​រាប់​រយ​នាក់​ ដើម្បី​ជូន​ដំណើរ​តារា​ចម្រៀង​រូប​នេះ​ជា​លើក​ចុងក្រោយ។

រូបភាពកាល​នៅរស់ របស់ Chester Bennington និង​គ្រួសារ

តាម​ប្រភព​ដដែល​បាន​និយាយ​ថា​ ពិធី​ដ៏​ក្ដុកក្ដួល​នេះ​ ក៏​មាន​ការ​ប្រគំតន្ត្រី​ ដើម្បី​ជា​ការ​ឧទ្ទិស​កុសល​ជូន​ដល់​ តារា​ចម្រៀង​រូប​នេះ​ផង​ដែរ។ រី​ឯ​សន្តិសុខ​វិញ​ ត្រូវ​បាន​ការពារ​យ៉ាង​ហ្មត់ចត់​បំផុត​ ដើម្បី​ធានា​រក្សា​សិទ្ធិ​ឯកជន​ ព្រមទាំង​ភ្ញៀវ​ដែល​បាន​ចូលរួម​ ដោយ​កងកម្លាំង​ប៉ូលិសជាច្រើន។

ការ​ចាកចេញ​របស់​លោក Chester Benningtonជា​ការ​ចាកចេញ​គ្មាន​ថ្ងៃ​ត្រលប់​ ទុក​ឲ្យ​ប្រពន្ធ​នៅ​ថែ​រក្សា​កូន​ទាំង​ ៦​ម្នាក់​ឯង​ ដោយ​ក្ដី​ក្ដុកក្ដួល​ក្រៃលែង៕

ចុចអាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ យី សុធារី