រំជួល​ចិត្ត! Chester Bennington ទើប​ទិញ​ផ្ទះ​រាប់លាន​ដុល្លារ​​​ឲ្យ​គ្រួសារ​មុន​ស្លាប់

  • 2017-07-27 04:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Chester Bennington ទើប​តែ​ទិញ​ផ្ទះ​ឲ្យ​គ្រួសារ​ខ្លួន​ដែល​មាន​តម្លៃ​ ២,៥លាន​ដុល្លារ​ មាន​ទីតាំង​នៅ​រដ្ឋ​ Los Angeles ២​ខែ​មុន​លោក​ធ្វើ​អត្តឃាត​។

តារា​ចម្រៀង​ប្រចាំ​ក្រុម Linkin Park រូប​នេះ​បាន​ទិញ​ផ្ទះ​ទំហំ ៣៦៦​ម៉ែត្រ​ការ៉េ​ពី​ក្រុម​ហ៊ុន Palos Verdes Estates នៅ​ចុង​ខែ​ឧសភា។

ផ្ទះ​ដ៏​ស្កឹមស្កៃ​នេះ​មាន​បន្ទប់​គេង​ចំនួន​៥​ បន្ទប់​ទឹក​ចំនួន​៤​ ដែល​ជា​ផ្នែក​មួយ​នៃ​បណ្ដា​ទីលំនៅ​របស់​ជន​ល្បី​ៗ​នៅ​ហូលីវូដ ដែល​មាន​រាន​ហាល​ចំនួន​៣​ កន្លែង​ស្ប៉ា​មួយ​ និង​អាង​ហែល​ទឹក។

សាក​សព​លោក Chester ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ផ្ទះ​នោះ​ដោយ​អ្នក​សំអាត​ផ្ទះ​របស់​លោក យោង​ទៅ​តាម​ឯកសារ​ទាក់​ទង​ការ​ទូរស័ព្ទ​ទៅ​កាន់ ៩១១​កាល​ពី​ថ្ងៃ​ច័ន្ទ។

ការ​ស្លាប់​របស់​លោក​គឺ​ត្រូវ​គេ​ប្រកាស​ជា​ផ្លូវ​ការ​ថា​ ធ្វើ​អត្តឃាត​ដោយ​ចង​ករ ហើយ​មិន​មាន​ភស្តុតាង​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នោះ​ទេ៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ