Facebook​ ​បញ្ឈប់​គម្រោង​ ​AI​ ​ភ្លាម​ៗ​ ​ក្រោយ​បច្ចេកវិទ្យា​នេះ​អាច​ផលិត​ភាសា​ដោយ​ខ្លួន​ឯង

  • 2017-07-31 04:59:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​ ​Facebook​ ​ត្រូវ​គេ​រក​ឃើញ​ថា​បាន​បញ្ឈប់​ដំណើរការ​គម្រោង​ស្រាវជ្រាវ​បច្ចេកវិទ្យា​និមិត្ត​ ​AI​ ​ក្រោយ​ពួក​វា​មាន​ភាព​វៃ​ឆ្លាត​ពេក​ ​រហូត​អាច​បង្កើត​ភាសា​ ​និង​បំបែក​ខ្លួន​យ៉ាង​រហ័ស។

​បច្ចេកវិទ្យា​ ​AI​ ​របស់​ ​Facebook​ ​មាន​សមត្ថភាព​បង្កើត​ទម្រង់​កូដ​ផ្សេង​ដោយ​ស្វ័យប្រវត្តិ​ ​ហើយ​អាច​ផ្លាស់ប្ដូរ​ពី​ភាសា​អង់គ្លេស​ដែល​កំណត់​ដោយ​មនុស្ស​ ​ទៅ​ជា​ភាសា​ផ្សេង​មួយ​ទៀត​ដែល​មាន​តែ​ប្រព័ន្ធ​ពួក​វា​ទើប​អាច​មើល​យល់។

Facebook​ ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ជុំវិញ​ករណី​នេះ​នៅ​ឡើយ​ទេ​ ​ខណៈ​លោក​ ​Elon Musk​ ​ធ្លាប់​ព្រមាន​ថា​ ​បច្ចេកវិទ្យា​ ​AI​ ​នឹង​ផ្ដល់​ផល​អវិជ្ជមាន​ដល់​មនុស្ស​លោក​ ​ប្រសិន​អ្នក​ផលិត​មិន​ទាន់​អាច​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​ពួក​វា​នោះ។

សព្វថ្ងៃ​ ​Facebook​ ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ ​AI​ ​ដើម្បី​ទៅ​វិភាគ​នូវ​ប្រភេទ​មាតិកា​នានា​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ដើម្បី​ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​ឲ្យ​ត្រូវ​ចិត្ត​របស់​អ្នក​ប្រើប្រាស់​ ​ហើយ​ប្រើ​សម្រាប់​បច្ចេកវិទ្យា​ឆ្លើយ​ឆ្លង​សារ​តាម​ ​Facebook Page​ ​ដោយ​ស្វ័យប្រវត្តិ​ដែល​គេ​ហៅថា​ ​Bots៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ theepochtimes   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី