McGregor ហាត់​ប្រដាល់​សកល តែ​ចេញ​ក្បាច់​ MMA គំរាម Floyd

  • 2017-07-31 07:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Conor McGregor បាន​បង្ហាញ​រូបភាព​ជា​ច្រើន​សន្លឹក​នៃ​ការ​ផ្ដួល​ដៃគូ​សម​លើ​សង្វៀន​ អំឡុង​ពេល​ហ្វឹកហាត់​ប្រដាល់​សកល មុន​ជួប  Floyd Mayweather នៅ​ថ្ងៃ​ទី ២៦ ខែ សីហា​ ខាង​មុខ។

តាម​រួប​ទាំង​នោះ​ គេ​ឃើញ​លោក Joe Cortez បាន​​បំពេញ​តួនាទី​​​ជា​អាជ្ញាកណ្ដាល​ ហើយ​លោក​បាន​ប្រញាប់ប្រញាល់​រត់​ទៅ​ឃាត់ ពេល​ឃើញ McGregor រត់​ទៅ​ថែម​គូ​ប្រកួត​សម​​ដែល​កំពុង​លុត​ជង្គង់​លើ​សង្វៀន​ទៅ​ហើយ។ ត្បិត​តែ​ហាត់​ប្រដាល់​សក់​តែ​ម្ចាស់​ខ្សែ​ក្រវាត់ UFC ទម្ងន់ lightweight បាន​ព្យាយាម​ទៅ​ថែម​ដៃ​គូ​បែប​ក្បាច់​ MMA តែ​តាម​ពិត​ទៅ​នេះ​គ្រាន់​តែ​ជា​ការ​កំញើញ​​​ Floyd ប៉ុណ្ណោះ។

​ជា​ទម្លាប់ ​​​​McGregor តែងតែ​បង្ហាញ​រូប​អំពី​ការ​ហ្វឹកហាត់​របស់​ខ្លួន​ម្ដង​ៗ ដើម្បី​ជា​ផ្នែក​មួយ​​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ដល់ Floyd Mayweather៕ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម