មក​ស្គាល់​រោងចក្រ​ផលិត​ម៉ូតូ​ PCX Dream Click នៅ​វៀតណាម​

  • 2017-08-01 02:59:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ Honda ប្រចាំ​ប្រទេស​វៀតណាម​ (Honda Vietnam) បាន​ចាប់​ផ្ដើម​សាង​សង់​​រោងចក្រ​ផលិត​ម៉ូតូរបស់​ខ្លួន​នៅ​ខែ​មីនា​ ឆ្នាំ​ ១៩៩៦ និង បាន​បើក​ដំណើរ​ការ​នៅ​ឆ្នាំ​ ១៩៩៧។

រោងចក្រនៅខេត្ត Vinh Phuc

Honda Vietnam ជា​ការ​ក្រុមហ៊ុន​ដែល​រួម​បណ្ដាក់​ទុន​គ្នា​រវាង​ក្រុមហ៊ុន​ Honda Motor របស់​ជប៉ុន (៤២%), Asian Honda Motor (២៨%) និង ក្រុមហ៊ុន​ Dynamic Machine Corporation and Farm Machinery Vietnam ​(៣០%)។​​ រោងចក្រ​​ផលិត​ម៉ូតូ​ Honda នៅ​វៀតណាម​មាន​ចំនួន​ ៣ ដែល​ស្ថិត​នៅ​ទីតាំង​ពីរ​ខុស​គ្នា ដោយ​រោងចក្រ​ទី​មួយ​ និង ទីពីរ​មាន​ទីតាំង​នៅ​ខេត្ត​ Vinh Phuc និង រោងចក្រ​ទីបី​មាន​ទីតាំង​នៅ​ខេត្ត​ Hanam។ រោងចក្រ​ទាំង​បី​មិន​ត្រឹម​តែ​មាន​ផលិត​ម៉ូតូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​ ២០០៦ ក៏​មាន​ផលិត​រថយន្ត​​ផង​ដែរ​ មាន​ដូច​ជា​ម៉ូដែល​ City, Civic, CR-V និង Accord ជា​ដើម។

រោងចក្រនៅខេត្ត Hanam

សរុប​ទាំង​ ៣ រោងចក្រ​ខាង​លើ​មាន​សមត្ថភាព​ផលិត​ម៉ូតូ​បាន​ ២,៥ លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​ និង រថយន្ត​បាន​ ១០ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ ដោយ​មាន​បុគ្គលិក​បម្រើ​ការងារ​សរុប​ប្រហែល ១០ ០០០ នាក់។ ចំពោះ​ម៉ូដែល​ម៉ូតូ​ Honda ដែល​ផលិត​នៅ​រោងចក្រ​ Honda ប្រចាំ​ប្រទេស​វៀតណាម​រួម​មាន​ Air Blade, SH, Click, Lead, Super Dream, Wave Alpha, Blade, Wave RSX, Future, VISION, PCX (ចាប់​ផ្ដើម​ផលិត​ពី​ឆ្នាំ​ ២០១៤) និង MSX

ចុចអាន៖

ប្រភព៖ Honda News | Devex   ប្រែ​សម្រួល៖ សុខហេង