Klopp ព្រមាន Coutinho មិនមែនសម្រាប់លក់ទេ ឲ្យប៉ុន្មានក៏មិនលក់ដែរ
- 2017-08-01 04:13:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ព្រមាន Coutinho មិនមែនសម្រាប់លក់ទេ ឲ្យប៉ុន្មានក៏មិនលក់ដែរ
ចន្លោះមិនឃើញ
Jurgen Klopp បានធ្វើការព្រមានទៅក្រុម Barcelona ថា ពួកគេមិនអាចទិញ Philippe Coutinho បានទេ ទោះឲ្យប៉ុន្មានក៏ Liverpool មិនលក់ដែរ។
ក្រុមហង្សក្រហមបានបដិសេធសំណើ៧២លានផោនពីក្រុមយក្សអេស្ប៉ាញដែលបានផ្ដល់កាលពីថ្ងៃ ២០ ខែ កក្កដា ជាមួយសារខ្លីមួយថា កីឡាករប្រេស៊ីលវ័យ២៥មិនត្រូវបានដាក់លក់ទេ ចង់ឲ្យប៉ុន្មានក៏មិនលក់ដែរ។
និយាយក្នុងសន្និសីទកាសែតកម្មវិធីប្រកួត Audi Cup ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ លោក Klopp បាននិយាយក្ដែងៗថា៖ "Coutinho មិនមែនសម្រាប់លក់ទេ។ នេះមិនមែនជាពាក្យសម្ដីថ្មីទេ"។ ការលើកឡើងបែបនេះដោយសារ Barcelona កំពុងតាមប្រមាញ់ Coutinho យ៉ាងខ្លាំងដើម្បីជំនួសតំណែង Neymar ហើយហ៊ានថែម Ivan Rakitić ទៀតប្រសិនបើ Liverpool ព្រមលក់។
Coutinho វ័យ២៥ឆ្នាំទើបតែជយ Liverpool យកឈ្នះ Hertha Berlin ៣-០កាលពីថ្ងៃសៅរ៍ មុនពេលជួប Bayern Munich ក្នុងពានរង្វាន់ Audi Cup នៅថ្ងៃអង្គារនេះ៕
ចុចអាន៖
Muller ប្រាប់ James មិនបាច់ភ័យរឿងដណ្ដើមគ្នាតំណែងទី១ក្នុងក្រុមទេ
Matic ផ្ទេរមក Man Utd ជាផ្លូវការក្នុងកិច្ចសន្យា៣ឆ្នាំ