គម្រោង​​បង្ហោះ​យាន​អវកាស​​ទៅ​បុក​​អាចម៍​​ផ្កាយ​របស់​ NASA ជិត​បាន​សាក​ល្បង​!

  • 2017-08-01 12:04:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

- ដុំអាចម៌ផ្កាយមួយ​នឹងហោះកាត់ផែនដីនៅអំឡុង​ខែតុលា

- ជាពេលដែលអង្គការ NASA អាចតេស្តប្រព័ន្ធការពារភព (Planetary Defense System)។

យោង​តាម​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​ដោយ JPL កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អ្នកវិទ្យាសាស្រ្ត​អង្គការ​ NASA​ នឹង​អាច​មាន​ឱកាស​ធ្វើ​តេស្ត​សាកល្បង​ប្រព័ន្ធ​សង្កេត​ការណ៍​និង​ប្រព័ន្ធ​ការពារ​ភព​របស់​ពួកគេ ដោយ​សារ​តែ​មាន​ដុំអាចម៌ផ្កាយដែលនឹងហោះកាត់ផែនដីនៅថ្ងៃទី ១២ ខែ​តុលាខាងមុខ។

​ដុំអាចម៌ផ្កាយ​នោះ​ឈ្មោះ​ថា​ ‘2012 TC4’ ដែល​មាន​ទំហំចន្លោះពី ១០ ម៉ែត្រទៅ ៣០ម៉ែត្រ នឹង​ហោះ​កាត់​ផ្ទៃ​​រយៈ​នៅចម្ងាយ ៦.៨០០ គីឡូម៉ែត្រពីផ្ទៃផែនដី។

ចំពោះ​ការ​ពិសោធន៍​ក៏​កម្រ​នេះ​សម្រាប់​ជា​ការ​ងាយ​ស្រួល​ដល់​អ្នក​វិទ្យាសាស្ត្រ​ក្នុង​ការ​កំណត់​ទីតាំង​ពី​ការ​គំរាម​កំហែង​ពី​អាចម៌​ផ្កាយ​នៅ​ពេល​អនាគត ។ នេះបើយោងតាមមន្ទីពិសោធន៍ Jet Propulsion Laboratory (JPL)។

រំឮក​ផង​ដែរ​ ​កន្លង​មក​​មាន​អាចម៌ផ្កាយ​ហោះ​កាត់​ផែនដី​ចំនួន​ ៣ ដង​មក​ហើយ​ក្នុងឆ្នាំ ២០១៧ នេះ​គឺ៖

  • ថ្ងៃទី ២ ខែមិនា អាចម៌ផ្កាយ <<2017 EA>> ទំហំ ១ ម៉ែត្រទៅ ៥ ម៉ែត្រ។
  • ថ្ងៃទី ៤ ខែមេសា អាចម៌ផ្កាយ <<2017 GM>> ទំហំ ២ ម៉ែត្រទៅ ៧ ម៉ែត្រ។
  • ថ្ងៃទី ១២ តុលា អាចម៌ផ្កាយ <<2012 TC4>> ទំហំ ១០ ម៉ែត្រទៅ ៣០ ម៉ែត្រ៕

កុំភ្លេចចុច Like Page Sabay News Technology... ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​ពី​បច្ចេកវិទ្យា។

ប្រភព៖ RT   ប្រែសម្រួល៖ សិរីបុទ្រ