ក្មេងណាស់ តែសំឡេងស្រួយស្រែស ទាក់ចិត្តគណៈកម្មការចុចប៊ូតុងមាសឲ្យទាល់តែបាន (វីដេអូ)
- 2017-08-02 03:09:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងណាស់ តែសំឡេងស្រួយស្រែស ទាក់ចិត្តគណៈកម្មការចុចប៊ូតុងមាសឲ្យទាល់តែបាន (វីដេអូ)
ចន្លោះមិនឃើញ
ក្មេងស្រីវ័យ ៩ឆ្នាំដែលបានទទួលការគាំទ្រដ៏ច្រើនលើសលប់ ពីសំណាក់មហាជន ពេលបង្ហាញវត្តមានដំបូងក្នុងកម្មវិធី America's Got Talent វគ្គ Audition បានឡើងមកធ្វើឲ្យឆាកកម្មវិធីអស្ចារ្យនេះកក្រើកម្ដងទៀតក្នុងសប្ដាហ៍ថ្មី។
វគ្គ "Judge Cuts"សប្ដាហ៍ថ្មី Celine Tamបេក្ខនារីវ័យក្មេងរបស់ America's Got Talent រដូវកាលទី ១២ រូបនេះ កាន់តែលេចធ្លោ ដោយបានលើកយកបទចម្រៀងមួយបទដែលមានចំណងជើងថា "How Am I Supposed to Live Without You” របស់តារាចម្រៀង Michael Bolton។ ជាជោគជ័យដ៏ធំ និងរំភើបបំផុតនោះគឺ ក្មេងតូចរូបនេះបានទទួលប៊ូតុងមាស ពីគណៈកម្មការកិត្តិយស Laverne Cox យ៉ាងលឿនបំផុត។ សំឡេងពិតជាអស្ចារ្យរកថាមិនត្រូវ ហើយក្រោយពីបានស្ដាប់សំឡេងហើយ អ្នកទស្សនាឡើងព្រឺរោម ដោយសារស្ងើចនឹងទឹកដមសំឡេងដ៏កម្ររកបានរបស់នាងពេក៕
ទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖
ឡើងឆាកស្រែកចៀងបទ My Heart Will Go On យ៉ាងអង់អាច ស្ដាប់ឡើងព្រឺរោម
បេក្ខជន AGT បញ្ចេញសំឡេងម៉ាប្រាវ គណៈកម្មការចុចប៊ូតុងមាសឲ្យដោយមិនញញើតដៃ