ឡើងឆាកស្រែកចៀងបទ "My Heart Will Go On" យ៉ាងអង់អាច ស្ដាប់ឡើងព្រឺរោម

  • 2017-06-17 03:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​វ័យ​ ៩​ឆ្នាំ​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​គ្រប់​ទិស​ទី​ ដោយសារ​សមត្ថភាព​ច្រៀង​ដ៏​អស្ចារ្យ​ ព្រម​ជាមួយ​ភាព​គួរ​ឲ្យ​ស្រលាញ់​របស់​នាង។

កុមារី​តូច​ច្រឡឹង​មួយ​នេះ​មាន​ឈ្មោះ​ថា​ Celine Tam បាន​ឡើង​មក​លើ​ឆាក​ America's Got Talent ពេញ​ដោយ​ភាព​ក្លាហាន និង​រួសរាយ​រាក់ទាក់​គួរ​ឲ្យ​ក្នាញ់​ណាស់។ “Celine” ជា​ឈ្មោះ​ដែល​ឪពុកម្ដាយ​នាង​ដាក់​ឲ្យ​ ព្រោះ​អ្នក​ទាំង​២ ស្រលាញ់​តារា​ចម្រៀង​ Celine Dion ពេក ហើយ​នាង​ក៏​ដូចគ្នា។ ដូចនេះ​ចម្រៀង​ដែល​នាង​លើក​មក​បកស្រាយ​គឺ​ បទ​ "My Heart Will Go On”។

មហាជន​មួយ​ចំនួន​ធំ​សុទ្ធ​តែ​ទទួល​ស្គាល់​ថា​បទ​នេះ​ពីរោះ​ ហើយ​កម្រ​មាន​អ្នក​ដែល​អាច​ច្រៀង​បាន​ណាស់។ ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​ ក្មេង​ស្រី​ Celine ច្រៀង​បាន​យ៉ាង​ល្អ​បំផុត​ ស្ដាប់​ហើយ​ឡើង​ព្រឺ​សម្បុរ។ មួយវិញ​ទៀត វីដេអូរបស់​នាង​ ដែល​ត្រូវ​បាន​បង្ហោះ​លើ​គណនីហ្វេសប៊ុក​របស់ America's Got Talent មាន​ចំនួនទស្សនា​រហូត​ទៅដល់ ជិត​ ១០លានដង គិតត្រឹម​ ១៤ម៉ោងប៉ុណ្ណោះ៕

ចុចអាន៖

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី