បេក្ខជន AGT ម្នាក់មានសំឡេងកម្ររកបាន ស្រែកភ្លាម អ្នកមើលហ៊ោគិលផ្អើលឆាក (វីដេអូ)

  • 2017-06-15 03:33:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ដល់​សប្ដាហ៍​ថ្មី វគ្គ Judge Audition នៃកម្មវិធី​ America's Got Talent រដូវកាលទី ១២នេះ កាន់​តែ​មាន​រឿង​អស្ចារ្យ​ ដោយសារ​បេក្ខជន​ជា​ច្រើន​ដែល​ចូលរួម​សុទ្ធ​តែ​មក​ជាមួយ​នឹង​សមត្ថភាព​អស្ចារ្យ​មិន​ចាញ់​សប្ដាហ៍​កន្លងទៅ​ឡើយ។

ក្នុង​ចំណោម​បេក្ខជន​ទាំង​នោះ​ មាន​ម្នាក់​ធ្វើ​ឲ្យ​គណៈកម្មការ​ ព្រមទាំង​ទស្សនិកជន​បញ្ឈរភ្នែក​ ភ្ញាក់ផ្អើល​នឹង​សមត្ថភាព​របស់យុវជន​​រូប​នោះ​ណាស់។

បេក្ខជន​នោះ​មាន​ឈ្មោះ​ថា​ Christian Guardino  មាន​អាយុ​ ១៦​ឆ្នាំ​ មក​ពី​ New York។ ក្មេង​ប្រុស​រូប​នេះ​ ជ្រើសរើស​ការបង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​ តាម​រយៈ​វិញ្ញាសា​ច្រៀង។ ថ្វី​ត្បិត​តែ​ពេល​ជាន់​ឆាក​ដំបូង​ Christian ហាក់​ដូចជា​ភ័យ​ ប៉ុន្តែ​ពេល​ចាប់​ផ្ដើម​ច្រៀង​ បេក្ខជន​រូប​​នេះ​ធ្វើ​ឲ្យ​គ្រប់គ្នា​ក្នុង​កម្មវិធី​បើកភ្នែក​ធំៗ​ សឹង​មិន​ជឿ​ថា​គេ​ធ្វើ​បាន​ល្អ​ដល់​ម្ល៉ឹង រហូតទទួលបានប៊ូតុងមាស៕

*ចុចអាន៖

អត្ថបទ៖ យី សុធារី