ត្រាប់​តុក្កតា​ល្បីៗ​មិន​អស់ចិត្ត​ត្រាប់​សំឡេង​គណៈកម្មការ​ទៀត ដូចណាស់(វីដេអូ)

  • 2017-06-17 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ម្នាក់​ទៀត​ហើយ​បាន​ឡើង​មក​បង្ហាញ​ទេពកោសល្យ​គួរ​ឲ្យ​ចាប់​អារម្មណ៍​លើ​ឆាក​ America's Got Talent សប្ដាហ៍​ថ្មី។

បុរស​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ហ៊ោ​គិល​ពេញ​ឆាក​រូប​នេះ​មាន​ឈ្មោះ​ថា​ Daniel Ferguson ហើយសមត្ថភាព​ដែលលោកបាន​បញ្ចេញ​គឺ​ តាមរយៈ​ការ​ច្រៀង​ត្រាប់​សំឡេង​តុក្កតា​ជា​ច្រើន​ដូចជា៖ Goofy, Scooby Doo, Kermit the Frog, Peter Griffin (តួ​តុក្កតា​ក្នុង​រឿង​ Family Guy‘s), Mickey Mouse ហើយ​អ្វី​ដែល​អស្ចារ្យ​ សូម្បី​តែ​សំឡេង​របស់​គណៈកម្មការ​ប្រចាំ​កម្មវិធី​ Simon Cowell ក៏​លោក​អាច​ធ្វើ​បាន​ដែរ។

សមត្ថភាព​កម្រ​រក​បាន​របស់​បុរស​វ័យ​ ២៣​ឆ្នាំ​រូប​នេះ​ ធ្វើ​ឲ្យ​គណៈកម្មការ​ពេញ​ចិត្ត​ និង​បាន​ទៅ​វគ្គ​បន្ត​ដោយ​ជោគជ័យ៕

ចុចអាន៖

អត្ថបទ៖ យី សុធារី