ក្ដៅៗ! Suzy បន្ត​កុង​ត្រា​ជាមួយ​ផលិតកម្ម​យក្សកូរ៉េជា​ផ្លូវ​ការ

  • 2017-08-02 02:55:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​និង​សម្ដែង​ Suzy ទើប​តែ​ប្រកាស​ជា​ផ្លូវ​ការ​ថា​ នាង​នឹង​បន្ត​កុង​ត្រា​ជាមួយ​ផលិតកម្ម JYP Entertainment។

បន្ទាប់​ពី​មាន​ការ​រាយ​ការ​ទាក់​ទង​នឹង​ការ​ចង់​ចុះ​កុង​ត្រា​បន្ត​របស់ Suzy ជាមួយ​ផលិតកម្ម JYP ពេល​នេះ JYP បាន​បញ្ចេញ​សេចក្ដី​ថ្លែង​ការ​ជា​ផ្លូវ​ការ​ថា ពេល​នេះ​ Suzy បាន​ចុះ​កុងត្រា​ជាមួយ​ JYP ហើយ។ ចាប់​ពី​ពេល​នេះ​ទៅ Suzy នឹង​មាន​សកម្មភាព​ការងារ​​ផ្សេងៗ​ដែល​មាន​ន័យ​ និង​ច្រើន​ប្រភេទ។

ដើម​ឆ្នាំ​នេះ​ខណៈ​ពេល​ដែល​កុង​ត្រា​ចាស់​របស់​ Suzy បាន​បញ្ចប់ នាង​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ថត​រឿង​ភាគ​មួយ​ដែល​មាន​ចំណង​ជើង​ថា "While You Were Sleeping”។

រឿង​ភាគ​នេះ​ដែល​នាង​បាន​សម្ដែង​ជាមួយ Lee Jong Suk នឹង​ចាប់​ដាក់​បញ្ចាំង​ខែ​កញ្ញា​នេះ​ហើយ។

Suzy បាន​ Debut ជាមួយ​ផលិត​កម្ម​ JYP សម្រាប់​ក្រុម​ចម្រៀង Miss A កាល​ពី​ឆ្នាំ ២០១០​ជាមួយ​នឹង​បទ​ចម្រៀង "Bad Girl Good Girl”។

បន្ទាប់​ពី​ Debut ដោយ​សារ​តែ​សម្រស់​ដ៏​ស្រស់​ស្អាត​និង​សមត្ថភាព​សម្ដែង​របស់​នាង Suzy បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​ភាគ​ល្បី​ៗ​ជា​ច្រើន​ដូច​ជា "Dream High”, “Gu Family Book” និង "Uncontrollably Fond” ជា​ដើម។

ហើយ​ថ្មីៗ​នេះ​នាង​ក៏​បាន​បញ្ចេញ​បទ​ចម្រៀង​ទោល​គឺ​បទ "Yes No Maybe”។ ដោយ​មាន​សេចក្ដី​ថ្លែង​ការ​បំភ្លឺ​ពី​សំណាក់ JYP ដូច្នេះ​ Suzy នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​និង​ត្រូវ​សម្ដែង​រឿង​បន្ត​ទៀត​ក្រោម​ផលិតកម្ម JYP៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម