ពិតជាមិនធម្មតា! BLACKPINK បំបែកឯកត្តកម្មមួយទៀតហើយ
- 2017-08-01 07:04:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាមិនធម្មតា! BLACKPINK បំបែកឯកត្តកម្មមួយទៀតហើយ
ចន្លោះមិនឃើញ
ថ្មីៗនេះក្រុមចម្រៀង BLACKPINK ទើបតែបានបំបែកឯកត្តកម្មថ្មីមួយទៀតដោយ វីដេអូចម្រៀងសម្រាប់បទ "As If It's Your Last” បានក្លាយជាវីដេអូចម្រៀងកូរ៉េដែលមានអ្នកចូលមើលដល់ ៩០លានដងក្នុងរយៈពេលខ្លីបំផុត។
ពួកគេបានបញ្ចេញវីដេអូចម្រៀងនេះកាលពីថ្ងៃទី២២ខែមិថុនា ហើយទទួលបានអ្នកចូលមើល៩០លានដងនៅម៉ោង ១:៣៥ព្រឹកថ្ងៃទី១ខែសីហា ដែលត្រូវនឹងម៉ោង៣:៣៥ព្រឹកនៅកម្ពុជា។ ដូច្នេះវីដេអូចម្រៀងនេះបានចំណាយពេល៣៩ថ្ងៃនិង៧ម៉ោងសម្រាប់ចំនួនចូលមើល ៩០លានដង។ វាគឺ២១ថ្ងៃឯណោះលឿនជាងសម្រាប់វីដេអូចម្រៀងពីមុនរបស់ពួកគេ។ នេះចាត់ទុកថាជាកំណត់ត្រាដ៏ថ្មីនិងល្អមួយរបស់ពួកគេ។
សម្រាប់ប្រិយមិត្តអ្នកគាំទ្ររបស់ក្រុមចម្រៀង BLACKPINK អាចគាំទ្រពួកគេបន្ថែមទៀតដោយចូលទស្សនាវីដេអូចម្រៀងនេះឲ្យបានច្រើនដង៕
វីដេអូចម្រៀងបទ "As Long It's Your Last”៖
ចុចអានអត្ថបទ៖
ពិតជាខ្លាំង! BLACKPINK បំបែកឯកត្តកម្មមួយរបស់ One Direction បានសម្រេច!
BLACKPINK បំបែកឯកត្តកម្មដ៏ធំមួយក្រោយចេញវីដេអូចម្រៀង As If It's Your Last