ញាក់​សាច់! ពេល​ដឹង​ពី​ទ្រព្យ​សម្បតិ្ត​របស់​សមាជិក​​ក្រុម​ Girls' Generation

  • 2017-08-02 07:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ Girls' Generation មិន​ត្រឹម​ជា​ក្រុម​ចម្រៀង​ដែល​មាន​សម្រស់​ស្រស់​ស្អាត​និង​ពូកែ​ប៉ុណ្ណោះ​ទេ សមាជិក​ក្រុម​ចម្រៀង​នេះ​នីមួយ​ក៏​សុទ្ធ​តែ​ជា​តារា​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​មិន​ធម្មតា។

ទោះ​បី​ជា​មាន​ក្រុម​ចម្រៀង​ថ្មី​បាន​ចាប់​ផ្ដើម​ Debut ជា​រៀង​រាល់​ឆ្នាំ ក៏​ក្រុម​ចម្រៀង​នេះ​នៅ​តែ​រក្សា​ឈ្មោះ​បាន​ជា​ក្រុម​ចម្រៀង​លំដាប់​កំពូល​នៅ K-Pop។ ហេតុ​ដូច្នេះ​ហើយ​ទើប​ពួក​គេ​គឺ​ជា​ក្រុម​ចម្រៀង​ដែល​អាច​រក​ចំណូល​បាន​ច្រើន​មិន​ធម្មតា។

តោះ! អីចឹង​មក​ដឹង​ពី​ទ្រព្យ​សម្បត្តិ​របស់​សមាជិក​នីមួយៗ​ទាំង​អស់​គ្នា!

Yoona

Yoona អាច​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សមាជិក​ដែល​មាន​ការងារ​ច្រើន​ជាង​គេ​បើ​ប្រៀប​ធៀប​ទៅ​នឹង​សមាជិក​ទាំង​អស់។ នាង​មមាញឹក​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ថត​រឿង​និង​ផ្សាយ​ពាណិជ្ជកម្ម។ ជាក់​ស្ដែង​គិត​ត្រឹម​ឆ្នាំ ២០១២ សារព័ត៌មាន TvN enews បាន​បង្ហើប​ថា Yoona អាច​រក​ប្រាក់​ចំណូល​បាន​ដល់​ទៅ​ ៣.៤​ប៊ីលាន​វុន​ឯណោះ (ជាង​៣លាន​ដុល្លារ) ពី​សំណាក់​ការងារ​ទាំង​នោះ។ ហើយ​ដោយ​សារ​តែ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​របស់​នាង​ត្រឹម​ឆ្នាំ​២០១៥​ សារព័ត៌មាន Ilgan Sports បាន​ប្រកាស​ថា​នាង​អាច​រក​ចំណូល​បាន​ ២០លាន​វុន (ជាង​១ម៉ឺន​៧​ពាន់​ដុល្លារ)​ សម្រាប់​ការ​បង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ​ម្ដងៗ។ ​​​គិត​ត្រឹម​ឆ្នាំ ២០១៦ ជាមួយ​នឹង​ការ​សម្ដែង​រឿង​ភាគ​ចិន​របស់​នាង​ទៀត សមាជិក​ក្រុម​ SNSD រូប​នេះ​អាច​រក​ចំណូល​បាន​ដល់​ទៅ ១០ប៊ីលាន​វុន (ជាង​៨លាន​ដុល្លារ)។ ក្រៅ​ពី​នោះ​នាង​ក៏​ប្រើ​ប្រាស់​ឡាន​ម៉ាក Volkswagen តម្លៃ​រាប់​លាន​វុន​ផង​ដែរ។

Taeyeon

Taeyeon គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​តារា​មួយ​រូប​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​យ៉ាង​ច្រើន​ប្រចាំ​ក្រុម​ចម្រៀង Girls' Generation។ ដោយ​សារ​តែ​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ តារា​រូប​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជិះ​ឡាន​ជា​ច្រើន​ស៊េរី​ដូច​ជា Porsche, Mercedes Benz Slk 55 AMG និង BMW M4 ជា​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កាល​ពី​ចូល​រួម​កម្មវិធី​ "Strong Heart” Taeyeon បាន​ទិញ​ផ្ទះ​មួយ​ឲ្យ​ឪពុក​ម្ដាយ​ខ្លួន​ដែល​មាន​ទី​តាំង​នៅ​ទីក្រុង​ Jeonju កាល​ពី​ឆ្នាំ​២០១២ បើ​គិត​ត្រឹម​ពេល​នេះ​គឺ​មាន​តម្លៃ​រាប់​លាន​វុន។

Seohyun

កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១២ Seohyun បាន​ទិញ​ផ្ទះអាផាតមិន​ទំហំ ២៣៨ម៉ែត្រការ៉េ​ ដែល​មាន​បន្ទប់​គេង​៤ បន្ទប់​ទឹក​២​ក្នុង​តម្លៃ ១,២៩ប៊ីលាន​វុន​ (ជាង​១លានដុល្លារ)។ ដោយ​សារ​តែ​ការ​ទិញ​អាផាតមិន​មួយ​នេះ​ តារា​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ចំណោម​តារា​ដែល​មាន​ទ្រព្យ​សម្បត្តិ​អចលនទ្រព្យ​ក្នុង​តំបន់​អ្នក​មាន Gangnam របស់​ប្រទេស​កូរ៉េ។ ក្រៅ​ពី​នេះ​​ Seohyun មាន​រថយន្ត​ចំនួន​ពីរ​ដែល​មាន Kia K5 និង Audi A5 Cabriolet។

​​Tiffany

ថ្មី​ៗ​នេះ​ Tiffany បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ដោយ​នាង​ប្រើ​ប្រាស់​នាឡិកា​ម៉ាក Rolex ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង​១ម៉ឺន​៦ពាន់​ដុល្លារ​ឯណោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​​រស់​នៅ​ជាមួយ​ក្រុម​គ្រួ​សារ​នាង​ដែល​មាន​ទី​តាំង​នៅ​ រដ្ឋ​ Carliforniaសហរដ្ឋ​អាមេរិក​ដែល​មាន​ទី​តាំង​ធំ​ទូលាយ​សួន​ច្បារ​និង​អាង​ហែល​ទឹក​ដ៏​ប្រណិត។ Tiffany ពេល​នេះ​កំពុង​ជិះ​រថយន្ត​ម៉ាក​ Chevrolet Spark និង Luxury convertible។

Yuri

កាល​ពី​ឆ្នាំ ២០១២ Yuri បាន​ទិញ​ផ្ទះ​អាផាតមិន​មួយ​នៅ​ 9th Sangji Ritzville Building តំបន់​ Gangnam ដូច​ Seohyun ដែរ។ អាផាតមិន​នោះ​មាន​បន្ទប់​ដេក​ចំនួន​៤​ បន្ទប់​ទឹក​ចំនួន​៣ និង​បន្ទប់​ល​សំលៀក​បំពាក់។ ទី​លំនៅ​នេះ​មាន​ទំហំ ២០៤ម៉ែត្រ​ការ៉េ និង​មាន​តម្លៃ​ប្រមាណ​ ១,៧​ប៊ីលាន​វុន​(ប្រហែល​១,៥លាន​ដុល្លារ)។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទី​តាំង​នេះ​គឺ​ស្ថិត​នៅ​ក្បែរ​ទី​លំនៅ​របស់ BoA​ និង​ Jessica ផង​ដែរ។ បូក​រួម​នឹង​អចលនទ្រព្យ​ Yuri ជិះ​រថ​យន្ត​ BMW Z4 ដែល​មាន​តម្លៃ​ជាង​៥ម៉ឹន​ដុល្លារ។

​Sooyoung

Sooyoung មាន​ដើម​កំណើត​ពី​ក្រុម​គ្រួ​សារ​អភិជន​។ ជីតា​របស់​នាង​គឺ​ជា​ម្ចាស់​ក្រុម​ហ៊ុន​ស្ថាបត្យកម្ម​ដ៏​ធំ​មួយ​នៅ​ប្រទេស​កូរ៉េ​ជាមួយ​នឹង​សមិទ្ធផល​ល្បី​ៗ​ជា​ច្រើន។ Sooyoung ធ្លាប់​សម្ញែង​ផ្ទះ​របស់​ក្រុម​គ្រួសារ​នាង​ដែល​មាន​ទីតាំង​នៅ​ ក្រុង​ Gwangju ខេត្ត Gyeonggi។ នៅ​ប្រទេស​កូរ៉េ​មាន​តែ​អ្នក​មាន​ប៉ុណ្ណោះ​ដែល​អាច​រស់​នៅ​វិឡា​ធំ​ៗ​បែប​នេះ។ ដោយ​មិន​គិត​ពី​គ្រួសារ​នាង​ ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​នាង​អាច​រក​បាន​ខ្លួន​ឯង​ នាង​បាន​ទិញ​វិឡា​ប្រណិត​មួយ​​ឈ្មោះ​ Nonhyeon La Folium ក្នុង​តម្លៃ ២,៧៣ប៊ីលាន​វុន​កាល​ពី​ឆ្នាំ ២០១៣ ដែល​មាន​ទីតាំង​នៅ​តំបន់​ Gangnam។

Hyoyeon

Hyoyeon មិន​សូវ​ជា​មាន​ការងារ​លក្ខណៈ​ផ្ទាល់​ខ្លួន​ជា​ច្រើន​ណាស់​ណា​នោះ​ទេ បើ​ប្រៀប​ធៀប​នឹង​សមាជិក​ដទៃ​ទៀត​របស់​ SNSD ប៉ុន្តែ​នាង​នៅ​តែ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​មិន​ធម្មតា។​​ នាង​មាន​​រថយន្ត​ផ្ទាល់​ខ្លួន​៣​គ្រឿង​គឺ​ Range Rover, Audi A4 និង BMW Mini Cooper។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​ម្ចាស់​ Condo ទំហំ ២៩៤ម៉ែត្រ​ការ៉េ​ដែល​មាន​ទី​តាំង​នៅ​ជាន់​ទី​៦០​អាគារ Art Prugio នៅ​ទី​ក្រុង​ Songdo-dong តម្លៃ​ប្រមាណ​១,២៩ប៊ីលាន​វុន​ (ប្រហែល​១លានដុល្លារ​) ដែល​ទិញ​កាល​ពី​ឆ្នាំ​ ២០១០។

Sunny

បើ​ប្រៀប​ធៀប​ទៅ​ហ្នឹង​សមាជិក​ផ្សេង​ទៀត​ Suuny មើល​ទៅ​មិន​ទម្រើស​ខ្លួន​ជាមួយ​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​មាន​នោះ​ទេ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​កោត​សរសើរ​នាង​។ នាង​គឺ​ជា​ក្មួយ​ស្រី​របស់​លោក Lee Soo Man ម្ចាស់​ផលិតកម្ម​ SM Entertainment តែម្ដង។ រថយន្ត​ដំបូង​របស់​ Sunny គឺ​BMW ហើយ​នាង​ក៏​មាន​រថយន្ត​ BMW Mini Cooper មួយ​គ្រឿង​ទៀត​ផង​ដែរ។

Jessica (អតីត​សមាជិក)

កាល​ពី​ឆ្នាំ ២០១១​ Jessica បាន​ទិញ​អាផាតមិន​មួយ​កន្លែង​នៅ Cheongdamdong តំបន់​ Gangnam ដែល​មាន​ទីធ្លា​ទំហំ ២៣២​ម៉ែត្រ​ការ៉េ​មាន​បន្ទប់​គេង​៣​និង​បន្ទប់​ទឹក​៣ ដែល​មាន​តម្លៃ១,២ប៊ីលាន​វុន​ (ជាង​១លានដុល្លា)។ Jessica មាន​រថយន្ត​ផ្ទាល់​ខ្លួន​ចំនួន​ពីរ BMW 320i ព័ណ៌ស​មួយ​ និង Range Rover Sport HSE Dynamic។ បន្ទាប់​ពី​ចាក​ចេញ​ពី​ក្រុម Jessica បាន​ចាប់​ផ្ដើម​អាជីព​ជំនួញ​របស់​ខ្លួន​ ដែល​រីក​ធំ​ធាត់​ជា​ច្រើន​ប្រទេស​លើ​ពិភព​លោក​ ដែល​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​តារា​កូរ៉េ​ម្នាក់​ដែល​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម