ធ្ងន់ធ្ងរ! ហៅចូលសម្បក iPhone មានទឹកផ្លេកៗ ព្រោះមានករណីប្រតិកម្មគីមី
- 2017-08-03 03:04:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្ងន់ធ្ងរ! ហៅចូលសម្បក iPhone មានទឹកផ្លេកៗ ព្រោះមានករណីប្រតិកម្មគីមី
ចន្លោះមិនឃើញ
សម្បក iPhone ដែលមានផ្ទុកសារធាតុផ្លេកៗក្នុងទឹកចំនួន ២៧៥ ០០០ គ្រឿងត្រូវបានក្រុមហ៊ុនផលិតប្រកាសហៅចូលវិញបន្ទាប់ពីមានការរាយការណ៍ពីករណីលេចធ្លាយដែលអាចបណ្ដាលឲ្យរលាក និង រមាស់ស្បែក។
MixBin Electronics ដែលជាក្រុមហ៊ុនផលិតបានប្រកាសពីការហៅចេញនេះក្រោយមានការរាយការណ៍ចំនួន ២៤ ករណីពីជុំវិញពិភពលោកពីបញ្ហារលាក និង រមាស់ស្បែក។ ការរាយការណ៍ចំនួន ១៩ មានប្រភពនៅសហរដ្ឋអាមេរិក។ ប្រសិនបើសម្បកទូរសព្ទប្រេះ ឬ បែក ទឹកអាចធ្លាយចេញ ហើយអាចប៉ះនឹងស្បែករបស់អ្នកប្រើប្រាស់ ដែលបង្កើតបានជាប្រតិកម្មរលាក ឬ រមាស់។
អ្នកប្រើប្រាស់មួយរូបបានរាយការណ៍ថាបានកើតមានស្លាកស្នាមមិនរលុបពីប្រតិកម្មនេះ ហើយអ្នកប្រើប្រាស់ម្នាក់ទៀតក៏បានរាយការណ៍ថាមានបញ្ហាប្រតិកម្មរហូតដល់ហើមជើង មុខ ក ដើមទ្រូង, ដៃ និង ផ្នែកខាងលើនៃដងខ្លួនទៀតផង។
គួរបញ្ជាក់ថាសម្បកទូរសព្ទខាងលើផលិតឡើងក្នុងប្រទេសចិន ហើយក្រុមហ៊ុនខាងលើក៏បានណែនាំឲ្យឈប់ប្រើប្រាស់សម្បកទូរសព្ទប្រភេទខាងលើជាបន្ទាន់ផងដែរ៕
ចុចអាន៖