កម្មវិធី​កែ​រូប​ដ៏​ល្បី​ ​VSCO​ ​ចេញ​មុខងារ​កាត់​ត​វីដេអូ​

  • 2017-08-03 02:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ជា​ច្រើន​ទំនង​ស្គាល់​ច្បាស់​នូវ​កម្មវិធី​ ​VSCO​ ​ដែល​មាន​មុខងារ​កែ​រូបភាព​យ៉ាង​វិសេសវិសាល​ទាំង​ការ​បន្ថែម​ ​Filter​ ​ស្អាតៗ​ ​ក៏​ដូច​ជា​មុខងារ​ថត​រូប​ប្រភេទ​ ​RAW​ ​សម្រាប់​ ​iPhone 6s​ ​ឡើង​ទៅ។

ដោយ​ឡែក​ ​VSCO​ ​ក៏​ទើប​ចេញ​កំណែ​ពិសេស​ ​ដែល​អាច​ផ្ដល់​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​មុខងារ​កាត់​ត​វីដេអូ​យ៉ាង​សំបូរ​បែប​ ​ប៉ុន្តែ​លុះ​ត្រា​តែ​អ្នក​នោះ​ចុះ​ឈ្មោះ​ជា​សមាជិក​ ​VSCO X​ ​ដែល​ត្រូវ​បង់​ ​១៩,៩៩ ​ ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

សម្រាប់​អ្នក​ប្រើប្រាស់​ ​Android​ ​នៅ​មិន​ទាន់​មាន​ឱកាស​ចុះ​ឈ្មោះ​ប្រើ​ ​VSCO X​ ​បាន​ក្នុង​ពេល​នេះ​នៅ​ឡើយ​ ​ប៉ុន្តែ​ខាង​ក្រុមហ៊ុន​បញ្ជាក់​នឹង​បញ្ចេញ​ឆាប់ៗ​ខាង​មុខ​នេះ។ ក្នុង​កម្មវិធី​ ​VSCO X​ ​នឹង​មាន​បញ្ចូល​នូវ​ម៉ូដ​ច្នៃ​ប្រឌិត​ជាង​ ​១០០​ ​និង​បន្ថែម​ ​Tool​ ​ថ្មី​ដូច​ជា​ ​Film X៕

ចុច​ទាញ​យក​កម្មវិធី​ ​VSCO​ ​សម្រាប់​ ​iOS

ចុច​ទាញ​យក​កម្មវិធី​ ​VSCO​ ​សម្រាប់​ ​Android

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ iclarified   ប្រែសម្រួល ​៖ កៅ រក្សា​

អត្ថបទថ្មី