លក្ខណៈ​សម្បត្តិ​សម្រេច​ចុង​ក្រោយ​របស់ Galaxy Note 8

  • 2017-08-03 02:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដរាប​ណា​ Galaxy Note 8 ​មិន​ទាន់​បង្ហាញ​ខ្លួន​ផ្លូវ​ការ ពាក្យ​ចចាមអារ៉ាម​ពី​ស្មាតហ្វូន​នេះ​ចេះ​តែ​បន្ត​លេច​ចេញ​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ ពេល​នេះ​មាន​ការ​ចេញ​ផ្សាយ​ដែល​អះអាង​ថា​ជា​​លក្ខណៈ​សម្បត្តិ​សម្រេច​ចុង​ក្រោយ​នៃ​ Galaxy Note 8។

លក្ខណៈ​សម្បត្តិ​របស់​ Note 8 មាន​ដូច​ខាង​ក្រោម៖

@ មាន​វិមាត្រ​ ១៦២,៥ x ៧៤,៦ x ៨,៥ ម.ម (ធំ​ជាង និង ក្រាស់​ជាង Galaxy S8+ បន្តិច)

@ អាច​ការពារ​ទឹក​ និង ធូលី​ដី​កម្រិត IP68

@ អេក្រង់​ទំហំ​ ៦,៣ អ៊ីញ Super AMOLED រាង​កោង​សង​ខាង​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត QuadHD (1440 x 2960)

@ ប្រើ​ឈីប​ Snapdragon 835 សម្រាប់​ម៉ូដែល​សហរដ្ឋអាមេរិក និង Exynos 8895 សម្រាប់​ម៉ូដែល​អន្តរជាតិ​

@ RAM ទំហំ ៦ GB

@ អង្គ​ផ្ទុក​ទិន្នន័យ ៦៤ GB មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត

@ កាមេរ៉ា​ខាង​ក្រោយ​មាន​ពីរ​គ្រាប់​កម្រិត ១២ MP មាន​មុខងារ​រក្សា​លំនឹង​ OIS ទាំង​ពីរ និង អាច​ពង្រីក​រូបភាព​បាន ២ ដង ពេល​ថត​ដោយ​មិន​បាត់​គុណភាព

@ កាមេរ៉ា​មុខ​កម្រិត ៨ MP មាន​មុខងារ Auto-Focus

@ ប្រើ USB Type-C

@ ថ្ម​ទំហំ​ ៣៣០០ mAh អាច​សាក​ថ្ម​បាន​លឿន និង សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​

@ មាន​ប៊ិច​ S Pen ដែល​មាន​សមត្ថភាព​ប្រសើរ​ជាង​មុន​

@ ​​​មាន​បួន​ពណ៌​រួម​មាន​ពណ៌​ខ្មៅ, មាស, ប្រផេះ និង ពណ៌​ទឹក​សមុទ្រ​

@ តម្លៃ​ខ្ទង់​ ១ ០០០ ដុល្លារ ហើយ​ចេញ​លក់​អំឡុង​ខែ​កញ្ញា​

ទោះ​យ៉ាង​ណា​ក៏​ដោយ​សុំ​បញ្ជាក់​ថា​កុំ​ទាន់​ជឿជាក់​ព័ត៌មាន​ខាង​លើ​ទាំង​ស្រុង​ ព្រោះ​លក្ខណៈ​សម្បត្តិ​ផ្លូវ​ការ​​របស់​ Galaxy Note 8 ដែល​នឹង​បង្ហាញ​ខ្លួន​ថ្ងៃ​ទី​ ២៣ ខែ​សីហា​ខាង​មុខ​អាច​នឹង​ខុស​គ្នា​ពី​ព័ត៌មាន​ខាង​លើ​បន្តិច​បន្តួច៕​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី