មែនទែន​ហើយ!​ ​Apple​ ​នឹង​ដក​ប៊ូតុង​ ​Home​ ​ចេញ​ពី​ ​iPhone​ ​ជំនាន់​ក្រោយ

  • 2017-08-03 01:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៊ូតុង​មាន​រាង​រង្វង់​តូច​មួយ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ ​iPhone​ ​ដែល​ជា​មុខងារ​ប្រើប្រាស់​ដ៏​សំខាន់​ ​ក៏​ជា​ចំណុច​សម្គាល់​នូវ​ស្លាក​សញ្ញា​ ​(Brand)​ ​របស់​ ​Apple​ ​យ៉ាង​ទាក់ទាញ។ ប៉ុន្តែ​យោង​តាម​ប្រភព​ច្បាស់​ការ​ចេញ​ពី​កំណែ​កូដ​ដែល​បង្ហោះ​ចេញ​ផ្សាយ​ដោយ​ចៃដន្យ​ចេញ​ពី Apple​ ​ចំពោះ​ ​iPhone​ ​ជំនាន់​ក្រោយ​ ​(iPhone 8)​ ​នឹង​លែង​ប្រើប្រាស់​គ្រាប់​ចុច​ប៊ូតុង​ ​Home​ ​នោះ​ទៀត​ហើយ។

រូបតំណាង

ជា​ការ​សន្មត​រួម​ ​គេ​ជឿជាក់​ថា​ការ​ប្រើប្រាស់​មុខងារ​ ​Home​ ​នៅ​លើ​ ​iPhone 8​ ​នឹង​ប្រើ​ជា​លក្ខណៈ​ប៊ូតុង​បង្កប់​លើ​អេក្រង់​វិញ​ ​ប្រដូច​ទៅ​បាន​នឹង​ស្មាតហ្វូន​ ​Android​ ​ដទៃៗ​ទៀត​នា​ពេល​បច្ចុប្បន្ន។

យ៉ាងណាមិញ​គួរ​ឲ្យ​សោកស្ដាយ​ជុំវិញ​ការ​ប្រើ​ប្រព័ន្ធ​ ​TouchID​ ​មិន​ទាន់​មាន​ការ​លើក​ឡើង​ច្បាស់​ជាក់លាក់​ណាមួយ​ ​ថា​មាន​ប្រើ​ត្រង់​ទីតាំង​ណា​នៅ​ឡើយ​ ​រហូត​មាន​ការ​ស្រពិចស្រពិល​ ​iPhone 8​ ​ទំនង​ជា​ត្រូវ​ប្រើ​បច្ចេកវិទ្យា​ ​3D Facing​ ​ស្កេន​ជំនួស​ខ្ចៅដៃ​ ​TouchID​ ​ក៏​ថា​បាន៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Independent   ប្រែសម្រួល ​៖ កៅ រក្សា​