Liverpool​ បរាជ័យ​ដំបូង​នៅ Pre-Season ក្រោយ​ចាញ់ Atletico នៅ Audi Cup 

  • 2017-08-03 03:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង្ស​ក្រហម​ Liverpool​ ​បាន​ជួប​បរាជ័យ​ជា​លើក​ដំបូង​នៅ​យុទ្ធនាការ Pre-Season ឆ្នាំ​នេះ បន្ទាប់​ចាញ់​បាល់ប៉េណាល់ទី ៥-៤ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Audi Cup ក្រោម​ស្នាដៃ​ក្រុម Atletico Madrid ក្នុង​ទីក្រុង​ Munich កាល​ពី​យប់មិញ។

ត្រឹម​៩០​នាទី​ក្រុម​ទាំង​ពីរ​​រក​បាន​ម្នាក់​មួយ​គ្រាប់​ដូច​​គ្នា​ ក្នុង​នោះ​​ខាង Atletico Madrid ​ជា​អ្នក​បើកឆាក​ទាត់​បញ្ចូល​ទី​បាន​មុន​ដោយ​កីឡាករ Keidi Bare មុន​ពេល Roberto Firmino ទាត់​តាម​ស្មើ​បាន​វិញ​ឲ្យ Liverpool​។ ដោយ​មិនអាច​រក​​អ្នក​ឈ្នះ​ឃើញ ពួក​គេ​ត្រូវ​ឈាន​ដល់​វគ្គ​ប៉េណាល់ទី។

៥​គ្រាប់​របស់​ក្រុម​អេស្ប៉ាញ​​អាច​បំប៉ោង​សំណាញ់​ទី​បាន​ទាំង​អស់ តែ​​ខាង​ក្រុម​អង់គ្លេស​បាន​ខកខាន​មួយ​​គ្រាប់​​ក្នុង​ការ​ស៊ុត​បាល់​ទី​២​របស់ Jordan Henderson  ដោយ​​សង្គ្រោះ​បាន​ពី​អ្នក​ចាំ​ទី  Miguel Angel Moya  របស់ Atletico។ ក្រុម​លោក Jurgen Klopp ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់​ពី​យក​ឈ្នះ  Bayern Munich ៣-០ កាល​ពី​ថ្ងៃ​អង្គារ ឯ Atletico  ឈ្នះ Napoli ២-១។

រឭកថា តាំង​ពី​ប្រកួត​ Pre-Season ក្នុង​ឆ្នាំ​នេះ Liverpool ចាញ់​តែ​ម្ដង​គត់ ដោយ​ពេល​កន្លង​មក​គេ​បាន​យក​ឈ្នះ​ក្រុម​ជាច្រើន​ដូច​ជា ​Hertha Berlin , Leicester City និង Crystal Palace ជា​ដើម៕ ​​​

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី