ចង់​សាក​ថ្ម​ទូរសព្ទ​ពេញ​មួយ​យប់​ដោយ​សុវត្ថិភាព​ ​កុំ​រំលង​គន្លឹះ​ទាំង​នេះ

  • 2017-08-04 04:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​សិក្សាស្រាវជ្រាវ​បាន​បង្ហាញ​ថា​ប្រភេទ​ថ្ម​ភាគ​ច្រើន​ដែល​បំពាក់​នៅ​លើ​ស្មាតហ្វូន​បច្ចុប្បន្ន​ មាន​អាយុ​កាល​ត្រឹម​តែ​ជាង​ ​១​ ​ឆ្នាំ​កន្លះ​ទៅ​ ​២​ ​ឆ្នាំ​ប៉ុណ្ណោះ​ ​ខណៈ​វា​មាន​វដ្ដ​នៃ​ការ​សាក​ ​៤០០​ ​ដង​ ​មុន​នឹង​គុណភាព​នៃ​ថ្ម​មួយ​គ្រាប់​ ​ផ្ដើម​ធ្លាក់​អន់ថយ​បន្តិច​​ម្ដង។ សម្រាប់​ ​iPhone​ ​ការ​សាក​បញ្ចូល​ពី​ ​១០%​ ​ឡើង​ដល់​ ​៦០%​ ​មាន​ន័យ​ថា​ ​កន្លះ​វដ្ដ​នៃ​សាក​ ​លុះ​ដល់​ ​១០០%​ ​ស្មើ​នឹង​ ​១​ ​វដ្ដ​ពេញ។

ជុំវិញ​បញ្ហា​នៃ​ការ​សាក​ថ្ម​មួយ​យប់​ពេញ​ ​គ្រប់​ស្មាតហ្វូន​ទាំង​អស់​ ​ដែល​រមែង​មាន​ថ្ម​ប្រភេទ​ ​Li-ion​ ​និង Li-Po​ ​មាន​ប្រព័ន្ធ​ផ្ដាច់​ចរន្ត​អគ្គិសនី​ស្វ័យប្រវត្តិ​ ​នៅ​ពេល​ដែល​ថាមពល​ថ្ម​សាក​ឡើង​ដល់​ ​១០០%​ ​ប៉ុន្តែ​មិន​ប្រាកដ​ថា​មាន​សុវត្ថិភាព​ពេញលេញ​នោះ​ទេ​ ​បើ​អ្នក​រំលង​គន្លឹះ​ទាំង​នេះ។

ត្រូវ​ជៀសវាង​បញ្ហា​ធ្វើ​ឲ្យ​ស្មាតហ្វូន​ឡើង​កម្ដៅ​ខ្លាំង​ ​ផ្អែក​ទៅ​តាម​ទីតាំង​ជុំវិញ​ខ្លួន។ ត្រូវ​ប្រាកដ​ថា​មិន​ដាក់​សាក​នៅ​ក្បែរ​ដំណេក​របស់​អ្នក​ ​រួម​មាន​ក្រោម​ភួយ​ ​ឬ​ខ្នើយ​ ​ព្រោះ​ទង្វើ​បែប​នេះ​ ​នឹង​ធ្វើ​ឲ្យ​ស្មាតហ្វូន​ឆាប់​ឡើង​កម្ដៅ​លឿន​មែនទែន​ ​ខណៈ​ពុំ​មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់។ អ្នក​អាច​ដាក់​សាក​ស្មាតហ្វូន​លើ​តុ​ចោល​ ​អ្វី​ដែល​សំខាន់​កុំ​ឲ្យ​វា​ឡើង​កម្ដៅ​ខ្លាំង​អំឡុង​ពេល​សាក​ ​ហើយ​បើ​ជៀសវាង​បាន​ ​គួរ​ជ្រើសរើស​ប្រើប្រាស់​ឆ្នាំង​សាក​ដែល​មាន​ស្លាកយីហោ​ត្រឹមត្រូវ​ ​ឬ​របស់​ពិត​ពី​ក្រុមហ៊ុន​ផ្ទាល់​តែ​ម្ដង៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ idropnews   ប្រែសម្រួល ​៖ កៅ រក្សា​