មក​ដឹង​ពី​បញ្ហា​បង់​ពន្ធ​​ដ៏​ស្មុគស្មាញ នៅ​អេស្ប៉ាញ​ អ៊ីចឹង​​តើ​​បាន​​កីឡាករ​​ល្បីៗ​ចេះ​តែ​គេច​វេះ

  • 2017-08-05 10:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​ធ្វើការ​រកស៊ី នៅ​ប្រទេស អេស្ប៉ាញ​គ្រប់រូប មាន​កាតព្វកិច្ច​បង់ពន្ធ​លើ​ប្រាក់​ចំណូល​។ បើ​តាម​ច្បាប់​បង់ពន្ធ​ឆ្នាំ២០១៦ ប្រាក់​ចំណូល​ចាប់​ពី​១២ ៤៥ អឺរ៉ូ ទៅដល់ ៦០០ ០០០ អឺរ៉ូ​ ត្រូវបង់ពន្ធចាប់ ពី១៩% ទៅ៤៥%។

​ ដោយ​ឡែក​រដ្ឋបាន​កំណត់ "ពន្ធ​ពិសេស​សម្រាប់​ជនបរទេស ធ្វើការ​នៅ​អេស្ប៉ាញ" ដែល​ធូរ​ប្រមាណ​​ពាក់​កណ្ដាល​បើ​ធៀប នឹង​កា​បង់​ទូទៅ​។ ការ​កំណត់​បែបនេះ​មាន​គោល​បំណង​ លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​មាន​ទេព​កោសល្យ និង កំពូល​កីឡាករ​ជុំវិញ​ពិភពលោក ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​នេះ។ ច្បាប់​នេះ ជួនកាល​គេ​ហៅថា "ច្បាប់ Beckham” (Beckham Law) ព្រោះ​កាលពី​ឆ្នាំ​២០០៣ ពេលDavid Beckham ទៅ​លេង​ឲ្យ Real Madrid គាត់​​ចំណេញ​ថ្លៃ​បង់ពន្ធ​ពាក់​កណ្ដាល ឬ​បង់​ត្រឹម ២៤% ប៉ុណ្ណោះ។ ​​​​

ច្បាប់​លើ​ពន្ធ​ពិសេស​នេះ តម្រូវ​ឲ្យ​បង់​ត្រឹម ២៤% ចំពោះ​ចំណូល​ក្រោម​ ៦០ ០០ អឺរ៉ូ តែ​​បើ​លើស​​ពី​នេះ​ នៅ​តែ​ត្រូវ​បង់ ៤៥% ដដែល។ លក្ខណៈ​ពិសេស​មួយ​ទៀត​របស់ "ច្បាប់ Beckham” គឺ ​មិនថា​ចំណូល​ច្រើន​ប៉ុណ្ណា​ក៏ដោយ បង់​ពន្ធ​ត្រឹម​២៤% ទេ ក្នុងរយៈពេល៥ ឆ្នាំដំបូង ផុត​ពីនោះ ៤៥%ដដែល។ ​

ជា​រួម កីឡាករ​មាន​តម្លៃ​ខ្លួន​កប់​ពពក​នៅ​អេស្ប៉ាញ ដូច​ប្រឹង​រក​លុយ​បាន​ ហើយ​ចែក​ពាក់​កណ្ដាល​ម្នាក់​ជាមួយ​រដ្ឋាភិបាល​អ៊ីចឹង។ ម្ល៉ោះហើយ​បាន​ជា​កំពូល​កីឡាករ​​​ដូច​ជា Messi, Ronaldo និង Neymar សុទ្ធ​តែ​ធ្លាប់​ត្រូវ​បាន​តុលាការ​កោះហៅ​រឿង​មិន​បង់ពន្ធ។

Messi និង ឪពុក​ត្រូវ​បាន​តុលា​ការ​ចោទ​ពី​បទ​បោកប្រាស់​រដ្ឋាភិបាល​អេស្ប៉ាញ ដោយ​គេចវេះ​មិន​ព្រម​បង់ពន្ធ​ គិត​​ជា​ទឹក​ប្រាក់​ប្រមាណ​ ៤,៦លាន​ដុល្លារ, Ronaldo ត្រូវ​ចោទ​ពី​បទ​ស្រដៀង​គ្នា ដែល​មិន​បាន​បង់​ពន្ធ គិត​ជា​ទឹក​ប្រាក់​ប្រមាណ ១៤,៧ លាន​ដុល្លារ ខណៈ Neymar ត្រូវ​បាន​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពេល​ផ្ទេរ​ពី​ Santos មក Barcelona ដូច​ដែល​ក្លឹប​និយាយ​ថា​គេ​បាន​ចំណាយ​ប្រាក់​ 57 លាន​អឺរ៉ូ ​សម្រាប់Neymar កាល​ពី​ឆ្នាំ 2013 ប៉ុន្តែ​តុលាការ​រក​ឃើញ​ថា​​តម្លៃ​ពិត​ប្រាកដ​ជិត 83 លាន​អឺរ៉ូ​តែ​ពួក​​គេ​បាន​លាក់​បាំង​នូវ​កិច្ច​ព្រម​ព្រៀង​នេះ៕

ប្រភព៖ BBC   ប្រែសម្រួលៈ សុខ លាងហ៊ត​