អាង​ហែលទឹក​នៅសៀងហៃ​ចំនួន១២ ប្រកាសបិទ ក្រោមហេតុ​ផល​គួរឲ្យហួសចិត្ត

  • 2017-08-07 01:32:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ក្រុង​សៀងហៃ បាន​ប្រកាស​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា អាង​ហែល​ទឹក​ចំនួន ១២​នៅ​​ទូទាំង​ក្រុង​​ត្រូវ​បង្ខំ​ឲ្យ​បិទ​បណ្ដោះ​អាសន្ន បន្ទាប់​​ពី​អ្នក​ជំនាញ​រក​ឃើញ​បរិមាណ​សារធាតុ​ក្លរីន បាក់តេរី​ ដែល​កើត​ចេញ​ពី​ទឹក​នោម​មាន​ចំនួន​ច្រើន​លើស​លប់។

កាល​ពី​ខែ​មុន មន្ត្រី​សុខាភិបាល​បាន​ត្រួត​ពិនិត្យ​​លើ​អាង​ហែល​ទឹក​ចំនួន ២៨៦​ នៅ​ក្នុង​ក្រុង ហើយ​រក​ឃើញ​​​អាង​ចំនួន ៣១​ បាន​ជួប​បញ្ហា​ទឹក​មិន​ស្អាត ​ក្នុង​នោះ​​មាន ១២​​កន្លែង​ បញ្ជា​ឲ្យ​ផ្អាក​បណ្ដោះ​អាសន្ន និង ១៩​​កន្លែង បញ្ជា​ឲ្យ​កែ​តម្រូវ​​ឡើង​វិញ។

នេះ​មិន​មែន​ជា​រឿង​អាក្រក់​ពេក​ទេ ព្រោះ​​កាល​​ឆ្នាំ ២០១៥ អាង​ហែល​ទឹក​សាធារណៈ​ជាង​ពាក់​កណ្ដាល​នៅ​ទីក្រុង​ប៉េកាំង​ ក៏​ធ្លាប់​​រក​ឃើញ​មាន​​កម្រិត​ទឹក​នោម​ច្រើន​លើស​លប់​​។ ឯ​កាល​​​ឆ្នាំ ២០១០ វិញ ​មន្ត្រី​សុខាភិបាល​បាន​រក​ឃើញ​អាង​ហែល​ទឹក​នៅ​ទូទាំង​ក្រុង​សៀង​ហៃ​ចំនួន ២០% មាន​​ទឹក​នោម​យ៉ាង​ច្រើន​​ផងដែរ​៕

ចុចអាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី