អាប់ដែត Version ទូរសព្ទ Android គ្មានអីពិបាក ដោយមិនត្រូវការកុំព្យូទ័រ
- 2017-08-07 01:51:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាប់ដែត Version ទូរសព្ទ Android គ្មានអីពិបាក ដោយមិនត្រូវការកុំព្យូទ័រ
ចន្លោះមិនឃើញ
ការបន្ទាន់សម័យទូរសព្ទឬយើងនិយមហៅថាអាប់ដែត Version ជារឿងដ៏ចាំបាច់មួយសម្រាប់ស្មាតហ្វូនគ្រប់ស៊េរី។ កន្លងទៅ Sabay ធ្លាប់បង្ហាញអំពីវិធីអាប់ដែតសម្រាប់ពពួក iOS រួចមកហើយ ដោយឡែកនាពេលនេះ យើងនឹងបន្តចែករំលែកបន្ថែមទៀតទាក់ទងនឹងទូរសព្ទ Android វិញម្តង។
ការអាប់ដែត អាចធ្វើឡើងដោយពុំចាំបាច់មានកុំព្យូទ័រនៅជាប់ខ្លួននោះទេ ដែលយើងហៅថាអាប់ដែតតាមប្រព័ន្ធ OTA (Over-The-Air)។
១.បើកតភ្ជាប់ទូរសព្ទទៅប្រព័ន្ធ Wi-Fi ដែលមានល្បឿនមិនរអាក់រអួល ២.ចូលទៅកាន់កម្មវិធី Settings ដែលមានលើ Home Screen នៃទូរសព្ទ
៣.អូសមកក្រោម រកពាក្យ About Device > មើលពាក្យ Software Update ឬ System Firmware Update
៤.ចុចលើនោះ ហើយរើសយក Check for Updates
៥.ស្មាតហ្វូននឹងស្វ័យប្រវត្តិ ធ្វើការពិនិត្យមើលថាម៉ាស៊ីនអ្នកឈរលើជំនាន់ Android ក្រោយគេហើយឬនៅ បើមានវានឹងលោតបង្ហាញឲ្យ Update តែបើគ្មាន នឹងមិនលោតអ្វីទាំងអស់ ៦.ឃើញផ្ទាំងមួយចុចយកពាក្យ Reboot and Install ឬ Install System Software ៧.ក្រោយវាដំណើរការ Download ចប់ វានឹងស្វ័យប្រវត្តិធ្វើការ Reboot ម៉ាស៊ីន (រង់ចាំយឺតលឿនផ្អែកទៅតាមប្រព័ន្ធ Wi-Fi និងទំហំផ្ទុកឯកសារលើម៉ាស៊ីនច្រើនឬតិច)។