Arsenal យក​ឈ្នះ Chelsea ដោយ​ប៉េណាល់ទី លើក​ពាន Community Shield

  • 2017-08-07 01:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​លេង​​ពាន​បើក​រដូវ​កាល​ Community Shield កាល​ពី​យប់មិញ​នៅ​កីឡដ្ឋាន Wembley ក្រុម​កាំភ្លើង​ធំ​ Arsenal បាន​យក​ឈ្នះ​​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៤-១។

ម្ចាស់​ជើង​ក Premier League តោ​ខៀវ​​​ជា​អ្នក​នាំ​មុខ​មុន​នៅ​ដើម​វគ្គ​ទី​១​នាទី​៤៦ ធ្វើ​បាន​ដោយ​កីឡាករ Victor Moses ​មុន​ពេល  Pedro ទទួល​​បាន​កាត​​ក្រហម​ត្រូវ​បណ្ដេញ​នាទី​៨០។ ពីរ​នាទី​បន្ទាប់ Arsenal ក៏​បាន​តាម​ស្មើ​វិញ​បំប៉ោង​សំណាញ់​ទី​ដោយ​កីឡាករ Sead Kolasinac ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ​​ឈាន​វគ្គ​ប៉េណាល់​​ទី​កាត់​សេចក្ដី។

សម្រាប់​ការ​ប៉េណាល់ទី​នេះ​គេ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ទាត់ ABBA។ ជា​រឿង​ដ៏​សោកស្ដាយ​សម្រាប់​ក្រុម​​លោក Conte​ ព្រោះ​​កីឡាករ​ចំណូល​ថ្មី​  Morata និង​ អ្នក​ចាំទី  Thibaut Courtois សុទ្ធ​តែ​​​ទាត់​មិន​ចូល​ដូច​គ្នា លើក​លែង​តែ​ Gary Cahill ទាត់​ចូល​គ្រាប់​ដំបូង ឯ​ខាង Arsenal ៤​គ្រាប់​សម្រេច​ទី​បាន​ទាំង​៤៕ ​​

ចុចអាន៖​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី