Leonardo និយាយអ្វីខ្លះ មុនប៉ះក្រុមថៃ វៀតណាម និងឥណ្ឌូនេស៊ី
- 2017-08-07 02:06:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Leonardo និយាយអ្វីខ្លះ មុនប៉ះក្រុមថៃ វៀតណាម និងឥណ្ឌូនេស៊ី
ចន្លោះមិនឃើញ
លោក Leonardo Vitorino នឹងដឹកនាំក្រុមបាល់ទាត់ក្រោមអាយុ២២ឆ្នាំរបស់កម្ពុជា ទៅចូលរួមប្រកួតនៅព្រឹត្តិការណ៍ស៊ីហ្គេម នាប្រទេសម៉ាឡេស៊ីនៅពេលខាងមុខនេះ។ ដោយក្រុម U22 កម្ពុជាស្ថិតក្នុងពូលលំបាកមួយជាមួយក្រុមខ្លាំង ថៃ វៀតណាម ឥណ្ឌូណេស៊ី ទីម័រខាងកើត និងហ្វីលីពីន។
មុនការហោះហើរទៅចូលរួមប្រកួតនេះដែរ លោក Leonardo គ្រូបង្វឹកក្រុមកម្ពុជាខាងលើបាននិយាយដូច្នេះថាលោកបានប្រាប់កូនក្រុមទាំងអស់ថាពួកគេអាចធ្វើបាន ទោះជាជួបជាមួយក្រុមខ្លាំងៗក៏ដោយ។ កីឡាករ U22 កម្ពុជាទៅស៊ីហ្គេមនេះ ភាគច្រើនអាយុ១៧ ១៨ឆ្នាំ ដែលនេះជាឱកាសល្អមួយសម្រាប់ពួកគេទទួលបានបទពិសោធ។ មួយវិញទៀត ពួកគេនៅអាយុប៉ុណ្ណឹង នៅមានឱកាសបានចូលលេងកីឡាស៊ីហ្គេមនេះបាន២ដងទៀត ដូច្នេះវាគឺជារឿងល្អទៅថ្ងៃអនាគត។
ការប្រកួតស៊ីហ្គេមលើកនេះដែរ ក្រុម U22 កម្ពុជានឹងមានឱកាសទទួលបានរង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនស្រាបៀរអង្គរចំនួន២ពាន់ដុល្លារអាមេរិក ប្រសិនណាបើឈ្នះប្រកួតណាក៏ដោយ ពោលគឺមិនគិតពីមេដាយអ្វីនោះទេ។
ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង៕
ចុចអានអត្ថបទបន្ដ៖
ប៊ុន កេន្នី បង្ហើបប្រទេសជាឧបសគ្គក្នុងការយកមេដាយ ស៊ីហ្គេមឆ្នាំនេះ
វ៉ាត់ ចំរើន រំលឹកអត្តពលិកទៅស៊ីហ្គេម កុំភ្លេចពាក្យផ្ដាំរបស់សម្ដេច ២ចំណុច