ស្រ្តីចំណាស់ យកប្រាក់ខែបន្តិចបន្តួច ចិញ្ចឹមសុនខអនាថា៤៣ក្បាល ព្រោះហេតុផល គួរឲ្យភ្ញាក់ផ្អើល
- 2017-08-07 03:51:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រ្តីចំណាស់ យកប្រាក់ខែបន្តិចបន្តួច ចិញ្ចឹមសុនខអនាថា៤៣ក្បាល ព្រោះហេតុផល គួរឲ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
ស្ត្រីចំណាស់ម្នាក់បានចិញ្ចឹម និងមើលថែរក្សាសត្វសុនខអនាថា ចំនួន ៤៣ ក្បាល នៅលើដីតូចមួយកន្លែង ដែលជាកម្មសិទ្ធិរបស់គេ ស្ថិតនៅខេត្ត Samut Songkhram ប្រទេសថៃ។
ស្ត្រីវ័យ ៥៨ ឆ្នាំខាងលើ មានឈ្មោះថា Suwandee Moongkhamen យកប្រាក់ខែចំនួន ១ ០០០ បាត ឬប្រហែល ៣០ ដុល្លារ ដែលរកបានពីការងារលាងសម្អាតបន្ទប់ទឹក នៅព្រះវិហារក្បែរនោះ ដើម្បីចិញ្ចឹម និងមើលថែសត្វសុនខអនាថាទាំងនោះ ដោយសារតែខ្លួនគិត និងចាត់ទុកពួកវា ដូចជាកូនខ្លួនឯងអីចឹង។
ទោះបីជាយ៉ាងណា Suwandee ត្រូវបានម្ចាស់ដីបញ្ជាឲ្យចាកចេញ ក្នុងរយៈពេលត្រឹម ២០ ថ្ងៃទៀតប៉ុណ្ណោះ។ ស្ត្រីជនជាតិថៃខាងលើបាននិយាយថា ខ្លួន និងសត្វសុនខអនាថាទាំងនោះ គ្មានកន្លែងត្រូវទៅឡើយ។ Suwandee ថា ខ្លួនសុខចិត្តស្លាប់ ជាជាងចាកចេញពីសត្វសុនខទាំងនោះ។ ស្ត្រីដ៏គួរឲ្យអាណិតរូបនេះ បានឲ្យដឹងទៀត ម្ចាស់ដីធ្លាប់បានយល់ព្រមឲ្យខ្លួនរស់នៅលើដីនោះ ប៉ុន្តែក្រោយមកបែរជាផ្លាស់ប្ដូរចិត្តវិញ៕
ចុចអាន៖