បែង​ចែក​ឲ្យ​ច្បាស់​រវាង​​អេក្រង់​ Quad HD, QHD, QHD+ និង 4K Ultra HD

  • 2017-08-07 04:14:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ការ​បញ្ចេញ​អេក្រង់​ស្មាតហ្វូន​ដែល​មាន​កម្រិត​ខ្ពស់ៗ​ជា​ច្រើន​រួម​មាន​ Quad HD, QHD, QHD+ និង 4K Ultra HD ជា​ដើម។ មាន​អ្នក​ខ្លះ​យល់​ថា​​អេក្រង់​ទាំង​ ៤ ​មាន​កម្រិត​ដូច​គ្នា​ តែ​តាម​ពិត​ទៅ​​វា​មាន​លក្ខណៈ​ខុស​គ្នា​ខ្លះៗ។

@ អ្វី​ទៅ​ជា​ Quad HD?

Quad HD ជា​ឈ្មោះ​ផ្សេង​មួយ​ទៀត​សម្រាប់​ WQHD ដែល​មាន​ន័យ​ពេញ​ថា "Wide Quad High Definition”។ អេក្រង់​ Quad HD មាន​កម្រិត​ Resolution ដល់​ទៅ​ 2560 x 1440 ភីកសែល​ឯណោះ ដែល​មាន​ភីកសែល​ច្រើន​ជាង​​អេក្រង់​ HD​ ធម្មតា​បួន​ដង។ Quad HD ក៏​មាន​មាត្រដ្ឋាន​អេក្រង់​ទូលាយ​ 16:9 ដែល​ជា​កម្រិត​មាត្រដ្ឋាន​ដ៏​ពេញ​និយម​មួយ​សម្រាប់​អេក្រង់​ទូរសព្ទ។

@ អ្វី​ទៅ​ជា​ QHD ហើយ​វា​ដូច​ជា​ Quad HD ទេ?

ពាក្យ​ QHD តាម​ពិត​ដំបូង​មាន​ន័យ​ពេញ​ថា​ Quarter High Definition ដែល​សំដៅ​លើ​អេក្រង់​ណា​មាន​​កម្រិត​ Resolution 960 x 540 ភីកសែល។ ស្មាតហ្វូន​ស៊េរី​ចាស់ៗ​ដែល​មាន​អេក្រង់​ QHD មាន​ដូច​គ្នា​ HTC Desire 601 និង Samsung Galaxy S4 Mini ជា​ដើម។

អេក្រង់​ QHD នេះ​បាន​​ក្លាយ​ជា​អេក្រង់​ហួស​សម័យ​លឿន​បំផុត​ ព្រោះ​សូម្បី​តែ​ស្មាតហ្វូន​ប្រភេទ Budget Phone (តម្លៃ​ធូរ​ថ្លៃ) ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន​ប្រើ​សុទ្ធ​តែ​អេក្រង់​ HD ដែល​មាន​កម្រិត Resolution 1280 x 720 ភីកសែល​ទៅ​ហើយ។ ដោយ​សារ​តែ​ហួស​សម័យ​ ទើប​គេ​យក​ពាក្យ​នេះ​មក​ប្រើ​​បញ្ជាក់​កម្រិត​ស្មាតហ្វូន​ជំនាន់​ថ្មី ​​ដែល​មាន​ន័យ​ស្មើ​នឹង​ពាក្យ​ Quad HD។​​

@ អ្វី​ជា​ QHD+?

​​​QHD+ ឬ​សរសេរ​ថា​ Quad HD+ ជា​​ឈ្មោះ​​មួយ​ផ្សេង​ទៀត​សម្រាប់​អេក្រង់​ WQXGA+ មាន​ន័យ​ថា Wide Quad Extended Graphics Array Plus)។ កម្រិត​ Resolution ជាក់​លាក់​នៃ​អេក្រង់​ប្រភេទ​នេះ​អាស្រ័យ​លើ​មាត្រដ្ឋាន​អេក្រង់។ ជាក់​ស្ដែង​ដូច​ជា​ LG G6 មាន​អេក្រង់​ QHD+ ​មាត្រដ្ឋាន​ 18:9 ដែល​មាន​កម្រិត​ Resolution 2880 x 1440 ភីកសែល។ ដោយ​ឡែក​ Galaxy S8 វិញ​មាន​មាត្រដ្ឋាន​ 18.5:9 មាន​ Resolution កម្រិត​ 2960 x 1440 ភីកសែល។

@ ​អ្វី​ទៅ​ជា​ 4K Ultra HD?

4K Ultra HD ឬ​ពេល​ខ្លះ​ហៅ​ខ្លី​ថា​ 4K UHD ឬ 4K ទទេ​សំដៅ​លើ​អេក្រង់​ដែល​មាន​ Resolution កម្រិត​ 3840 x 2160 ភីកសែល។ ត្បិត​ថា​ស្មានហ្វូន​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន​មាន​សមត្ថភាព​ថត​វីដេអូ​កម្រិត​ 4K UHD ប៉ុន្តែ​មាន​តែ​ Sony Z5 Premium និង Sony XZ Premium ប៉ុណ្ណោះ។ យ៉ាងណាក្ដី​កម្រិត​ខុស​គ្នា​រវាង​អេក្រង់​ 4K UHD និង អេក្រង់​កម្រិត​ HD ធម្មតា​ ពិបាក​នឹង​មើល​ដឹង​ណាស់​ ព្រោះ​ស្មាតហ្វូន​មាន​អេក្រង់​ទំហំ​តូច​ពេក។

​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​កាន់​តែ​ច្បាស់​ពី​ភាព​​ខុស​គ្នា​នៃ​ QHD, HD, Full HD, Quad HD និង 4K UHD ៖

ចុចអាន៖

​​

ប្រភព៖ Recombu   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី