ឥន្ទ្រីសំរឹទ្ធរបស់ហ៊ីត្លែនឹងដាក់លក់ក្នុងតម្លៃមិននឹកស្មាន ក្រោយរកឃើញនៅបាតសមុទ្រ
- 2017-08-07 04:17:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥន្ទ្រីសំរឹទ្ធរបស់ហ៊ីត្លែនឹងដាក់លក់ក្នុងតម្លៃមិននឹកស្មាន ក្រោយរកឃើញនៅបាតសមុទ្រ
ចន្លោះមិនឃើញ
ប្រទេសអ៊ុយរុយហ្គាយ គ្រោងនឹងដាក់លក់ឥន្ទ្រីសំរឹទ្ធមួយរបស់មេដឹកនាំហ៊ីត្លែ ដែលគេដឹងថា ត្រូវបាននាវាចម្បាំងអាល្លឺម៉ង់ Graf Spee ដឹក តែបានប៉ះទង្គិច និងលិចនៅឆ្នេរសមុទ្រ Montevideo ប្រទេសអ៊ុយរុយហ្គាយ កាលខែធ្នូ ឆ្នាំ ១៩៣៩។
នាវាចម្បាំងនេះ ត្រូវបានក្រុមនាវាជើងទឹកអង់គ្លេស Royal Narvy ៣ គ្រឿង វាយឆ្មក់បាញ់ពន្លិចធ្វើឲ្យបាត់បង់របស់មានតម្លៃជាច្រើន។ ឥន្ទ្រីសំរឹទ្ធិយក្ស មានទម្ងន់ចន្លោះពី ៣០០ ទៅ ៤០០គីឡូក្រាម ត្រូវបានរកឃើញនៅបាតសមុទ្រដោយអ្នកជំនួញអ៊ុយរុយហ្គាយ ម្នាក់លោក Alfredo Etchegaray ក្នុងឆ្នាំ ២០០៦។
ក្រោយមក តុលាការកំពូលអ៊ុយរុយហ្គាយ បានសម្រេចឲ្យឥន្ទ្រីសំរឹទ្ធនេះក្លាយជាកម្មសិទ្ធិរបស់ជាតិ ហើយលោក Etchegaray ជាអ្នករកឃើញ អាចទទួលបានប្រាក់ ៥០% បើលក់បាន។ លោក Etchegaray ធ្លាប់បញ្ជាក់ប្រាប់សារព័ត៌មាន BBC ថា ឥន្ទ្រីសំរឹទ្ធអាចលក់បានតម្លៃប្រមាណ ១៣លានដុល្លារអាមេរិកឯណោះ។ តែយ៉ាងណា មកទល់ពេលនេះ គេមិនទាន់ឃើញមានអ្នកចាប់អារម្មណ៍នៅឡើយទេ៕
ចុចអាន៖