គ្រូ​វៀតណាម ​បង្ហាញ​ឈ្មោះ​កីឡាករ​ថៃ​២​នាក់ ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កម្ពុជា

  • 2017-08-08 01:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Hoang Anh Tuan គ្រូ​បង្វឹក​ក្រុម U17 ​របស់​វៀតណាម ​ដែល​ធ្លាប់​បាន​ប៉ះ​ជាមួយ​ក្រុម​ថៃ​ជា​ច្រើន​លើក​នោះ​បាន​បង្ហាញ​កីឡាករ​ជម្រើស​ជាតិ​ថៃ​២​នាក់​ដែល​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្រុម​ដទៃ​បាន​គឺ​ Chenrop Samphaodi ​និង​ Chaiyawat Buran ។

លោក Hoang Anh Tuan

ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នា​ពេល​ខាង​មុខ​នេះ ​ក្រុម​វៀតណាម ថៃ កម្ពុជា ឥណ្ឌូណេស៊ី ទីម័រ​ខាង​កើត និង​ហ្វីលីពីន ​ស្ថិត​ក្នុង​ពូល B ​ជាមួយ​គ្នា ​ដែល​ជា​ពូល​មួយ​គេ​មើល​ឃើញ​ថា​សុទ្ធ​តែ​ក្រុម​ខ្លាំង។ លោក Hoang ​ដែល​ទើប​តែ​បញ្ចប់​ភារកិច្ច​ដឹក​នាំ​ក្រុម U17 ​វៀតណាម​លេង​នៅ​ថៃ​កន្លង​ទៅ​នេះ ​បាន​រៀបរាប់​ថា​អ្នក​គ្រប់​គ្នា​ប្រហែល​ជា​គិត​ថា​ថៃ​មាន​ភាព​លេចធ្លោ​ជាង​គេ​ហើយ ប៉ុន្តែ​ជាក់​ស្ដែង​ក្រុម​មួយ​នេះ​ក៏​មិន​លើស​ក្រុម U22 ​វៀតណាម​ប៉ុន្មាន​ដែរ។ U22 ​ថៃ​មាន​កីឡាករ​ល្អ​ច្រើន ប៉ុន្តែ​ពួកគេ​មិនមែន​គ្មាន​ចំណុច​ខ្វះ​ខាត​នោះ​ទេ។

Chenrop Samphaodi
Chaiyawat Buran

គ្រូ​បង្វឹក​វ័យ​៤៩​ឆ្នាំ​បាន​បង្ហើប​ទៀត​ថា​ក្នុង​ក្រុម U22 ​ថៃ​ដែល​ល្បី​ថា​ខ្លាំង​នេះ​គឺ​មាន​តែ​កីឡាករ​២​នាក់​ទេ ដែល​អាច​ជា​កម្លាំង​ស្រួច​ក្នុង​ការ​រក​គ្រាប់​បាល់​បាន។ កីឡាករ​ទាំង​ពីរ​នាក់​នោះ គឺ​ខ្សែ​ប្រយុទ្ធ​ Chenrop Samphaodi ​និង​ខ្សែ​បម្រើ​ស្លាប Chaiyawat Buran។ កីឡាករ​ទាំង​ពីរ​នាក់​នេះ​សុទ្ធ​តែ​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​លេង​លើ​ឆាក​អន្តរជាតិ ​ជាពិសេស​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ថៃ​នេះ ពួកគេ​ក៏​បាន​ចូល​លេង​ក្រុម​ធំ​ហើយ​ដែរ​ក្នុង​ឆ្នាំ​២០១៧​៕

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

ចុចអានអត្ថបទបន្ដ៖

Leonardo ​និយាយ​អ្វី​ខ្លះ ​មុន​ប៉ះ​ក្រុម​ថៃ វៀតណាម ​និង​ឥណ្ឌូនេស៊ី

​ឆ្នាំ​​នេះ​អត្តពលិក​ដែល​ឈ្នះ​មេដាយ​ពី​ស៊ីហ្គេម​ នឹង​បាន​ប្រាក់​រង្វាន់​​ច្រើន​គួរសម

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី