ម៉ូតូ​ហុងដាស៊េរី​ថ្មី​ដ៏​ទំនើប​ បញ្ចេញ​ក្នុង​ព្រឹត្តិការណ៍ប្រជុំតារាខ្មែរ-ថៃ ប្រចាំ​ឆ្នាំ​ដ៏​អស្ចារ្យ

  • 2017-08-08 09:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី ​GEN S STYLE YOUR LIFE ​ដ៏​ភ្ញាក់ផ្អើល​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ​មាន​ការ​ចូលរួម​ពី​ទស្សនិក​ជន និង​យុវវ័យ​ដែល​ស្រឡាញ់​ចូលចិត្ត​ក៏ដូចជា​គាំទ្រ​ដល់​ម៉ូតូ​ម៉ាកហុងដា​ទាំងអស់​ប្រមាណ​ជាង ៤០០០​នាក់ ព្រមទាំង​មាន​តារា​ចម្រៀង​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ថៃ ​កាល​ពី​ថ្ងៃ​ ០៥ សីហានៅ​កោះពេជ្រ ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន N.C.X. Company Limited ។

ជាមួយ​កម្មវិធី GEN S STYLE YOUR LIFE ក្រុមហ៊ុន អិន ស៊ី អិ​ច ហុងដា (N.C.X. HONDA) មិន​គ្រាន់តែ​ផ្តល់​ជូន នូ​វ​ភាព​រំភើប​សប្បាយ​រីក​​រាយ​ប៉ុ​ណ្ណោះ​ទេ​ថែមទាំង​ធ្វើ​ការបង្ហាញ​នូ​វ ម៉ូតូ ម៉ាក ហុងដា Scoopy i (All New Honda Scoopy i) និង ហុងដា BeAT (New Honda BeAT) ដ៏​ថ្មីស្រឡាង​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​គ្រប់​ម៉ូដែល​ទាំងអស់​។ អ្វីដែល ពិសេស​បំផុត​នោះគឺ ម៉ូតូ ម៉ាក ហុងដា Scoopy i គឺ​ទទួល​បាន​ការ​គាំទ្រ និង​ពេញ​និយម​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយសារតែ Scoopy i ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​រូបរាង​ដ៏​ស្រស់ស្អាត​គួរ​ឱ្យ​ទាក់ទាញ និង​បច្ចេកវិទ្យា​ទំនើប​របស់ ក្រុមហ៊ុន អិន ស៊ី អិ​ច ហុងដា (N.C.X. HONDA)​។

អ្វី​ដែល​ធ្វើឱ្យ​កម្មវិធី GEN S STYLE YOUR LIFE កាន់តែ​រំភើប​នោះ​គឺ​អ្នកចូលរួម​ទាំងអស់​នឹង​ទទួល​ទទួលបាន​ការបើកបរ​សាកល្បង​ម៉ូតូ​ទំ​នើ​ប​ដោយ​សេរី​ ហើយ​អ្នកចូលរួម​ទស្សនា​ទាំងអស់​នឹង​មានឱកាស​ឈ្នះរ​ង្វាន់​ធំ​ម៉ូតូ ម៉ាក ហុងដា Scoopy i ដ៏​ថ្មី​ទំនើប​ចំ​នូ​ន ២ គ្រឿង និង​រ​ង្វាន់​ជាច្រើន​ទៀត​ផងដែរ​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ​ក៏​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក Ben Kiasrithanakorn ដែល​ជា​ប្រធាន​ក្រុមហ៊ុន N.C.X. Company Limited ក៏ដូចជា​គណៈ​គ្រប់​គ្រង ក្រុមហ៊ុន អិន ស៊ី អិ​ច ហុងដា (N.C.X. HONDA)​និង​ភ្នាក់ងារ​ចែកចាយ ក្រុមហ៊ុន អិន ស៊ី អិ​ច ហុងដា (N.C.X. HONDA) ដែល​បាន​បង្កើត​កម្មវិធី GEN S STYLE YOUR LIFE មួយ​នេះ​ឡើង។

ឆ្នាំ​នេះ​ដោយសារតែ​មាន​ការគាំទ្រ​យ៉ាង​ច្រើន​ពី​ប្រជា​ជន​កម្ពុជា​ពិសេស​ពី​សំ​ណាក់​យុវ​វ័​យ ក្រុមហ៊ុន N.C.X. Company Limited ក៏​បាន​បង្ហាញ​ជូន និង​នាំចូល​នូ​វ​ប្រភេទ​ម៉ូតូ​ម៉ាក​ថ្មី​បំផុត​មក​ក្នុង ទីផ្សារ​ប្រទេស​កម្ពុជា​នា សតវត្សរ៍​ទី ២១​នេះ​គឺ​ម៉ូតូ ម៉ាក ហុងដា BeAT (New Honda BeAT) ដើម្បី​បំពេញ​តាម​សេចក្តីត្រូវ​ការ​ក៏ដូចជា​ធ្វើ​ឱ្យ​បែបផែន​ជីវិត​របស់​ប្រជា​ជន​កម្ពុជា​ទាំងអស់​កាន់តែ​ទំ​នើ​ប និង​ទាន់​ស​ម័​យ​ផងដែរ​។​

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទា​ក់ទង​លេខ​ទូរ​ស័​ព្ទ 010 922 922 ឬ តាម​បណ្តាញ​ទំព័រ Facebook: Honda Cambodia- NCX​

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម